ព័ត៌មានជាតិ

រថយន្តកែច្នៃដឹកដំឡូងមីដាច់ហ្វ្រាំងទៅបុកដើមឈើ ក្រឡាប់លើសង្កត់មនុស្ស២នាក់ស្លាប់ភ្លាមៗ

ត្បូងឃ្មុំ: កាលពីវេលាម៉ោង ១និង១០នាទីរសៀល ថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ មានករណីបណ្តាឲ្យមនុស្សប្រុសស្លាប់២នាក់ភ្លាមនៅកន្លែងកើតហេតុ និងរបួសធ្ងន់ ១ នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅចំណុចមុខសាលាបុណ្យ ស្ថិតក្នុងភូមិកងកេង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

តាមប្រភពព័ត៌មានមូលហេតុ ដោយរថយន្តកែច្នៃដឹកដំឡូងមីដាច់ហ្វ្រាំងទៅបុកនិងដើមឈើ ហើយក្រឡាប់ជះដំឡូងនិងមនុស្សដែលនៅលើនោះ ហើយដំឡូងសង្តត់ពីលើកម្មករបណ្តាលឲ្យស្លាប់២នាក់ភ្លាមតែម្តង ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះពិនិត្យជាក់ស្តែងរួចទើបប្រគល់សពជនរងគ្រោះទាំងពីរយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់