ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយបុរសម្នាក់ បើករថយន្តស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន មិនប្រយ័ត្ន បានទៅបុកបង្គោលភ្លើងថ្មមួយដើម សំណាងល្អពុំបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងឫទ្ធី ត្រង់ចំណុចការ៉ាស៊ាំងPTP ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ដំណើររឿង៖ ដំទ្បើយគេឃើញ បុរសម្នាក់ បើករថយន្ដទំនើប១គ្រឿង ម៉ាក jeepwrangler ពណ៌ស ស៊េរីឆ្នាំ ២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ 2BL-8801 ធ្វើដំណើរពីកើតទៅលិច តាមបណ្តោយផ្លូវឧកញ៉ាម៉ុងឫទ្ធី។ លុះមកដល់កន្លែងកើតហេតុ ស្រាប់តែរថយន្តរេចង្កូតទៅស្តាំដៃ ជ្រុលឡើងខឿនសួនច្បារការ៉ាស៊ាំងPTP ទៅបុកបង្គោលភ្លើងថ្ម បណ្តាលឲ្យដួលរលំខូចខាតមួយដើម។ ចំណែករថយន្តខូចខាតក្រពឹតផ្នែកខាងមុខតិចតួច និងបែកកង់។
ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង ហើយហៅទ្បានស្ទូចយករថយន្តបង្ក ទៅរក្សាទុកបណ្តោះអាសន្ន រង់ចាំដោះស្រាយតាមនិតីវិធីច្បាប់៕







មតិយោបល់