ព័ត៌មានជាតិ

អត់យល់! ករណីល្បែងស៊ីសងខុសច្បាប់ខាងក្រោម

ត្បូងឃ្មុំៈ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៥ និង៣០នាទី កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកណ្តោលជ្រុំ បានបង្ក្រាបល្បែងស៊ីសងលួចលាក់ខុសច្បាប់ (លេងកូនសត្វ) មួយកន្លែងស្ថិតនៅចំណុចភូមិកណ្តោលជ្រុំ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយបាននាំខ្លួនមុខសញ្ញាល្បែងស៊ីសង ០១នាក់ ឈ្មោះ យ៉ុយ សុខលាន ហៅឡែន ភេទស្រី អាយុ៣៦ឆ្នាំ ជាតិខ្មែរ រស់នៅភូមិកណ្តោលជ្រុំ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាមែស៊ីសង (ល្បែងកូនសត្វ រូបឆ្នាំទាំង១២) ។
ដកហូតវត្ថុតាងរួមមាន៖
ក្រដាស់កូនសត្វឆ្នាំទាំង១២ មិនទាន់ហែក ចំនួន២៨ កាត់ ហាន់តោកូនសត្វចំនួន០១ និងតង់ក្រាលសម្រាប់អង្គុយលេងចំនួន០២ ក្រដាស់កូនសត្វដែលហែករួចចំនួន១០០ កៅអីជ័រចំនួន១០ ប្រាក់ចំនួន១៨០,០០០៛(ដប់ប្រាំបីម៉ឺនរៀល) កាបូបស្ពាយពណ៌ខៀវចំនួន០១ ទូរស័ព្ទដៃម៉ាកស៊ាំសុងពណ៌ខៀវចំនួន០១ ។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាក្រែក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

 

មតិយោបល់