ព័ត៌មានជាតិ

រថយន្តបុកជាមួយម៉ូតូបណ្តាលឲ្យរបួសធ្ងន់៣នាក់នៅស្រុកបសេដ្ឋ

កំពង់ស្ពឺ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅលើផ្លូវជាតិលេខ៤១ចន្លោះគីឡូម៉ែត្រ៤១-៤២នៅចំណុចភូមិត្រពាំងឈូកឃុំបសេដ្ឋខេត្តកំពង់ស្ពឺរវាងរថយន្តបត់បុកម៉ូតូរថយន្ដបណ្តាលឲ្យរងរបួសធ្ងន់៣នាក់។
ប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលកើតហេតុភាគីរថយន្តបានធ្វើដំណើរក្នុងទិសដៅពីត្បូងឆ្ពោះទៅជើង។លុះមកដល់ចំណុចកើតហេតុបានបុកជាមួយម៉ូតូ០១គ្រឿងទៀតម៉ាកហុងដាពណ៌ខ្មៅពាក់ស្លាកភ្នំពេញ1GV-1902បើកបរដោយឈ្មោះពុធប៊ុនថេងភេទប្រុសអាយុ៣៦ឆ្នាំមានពាក់មួកសុវត្ថិភាពអ្នករួមដំណើរ២នាក់ឈ្មោះពាំចិន្តាភេទស្រីអាយុ២៥ឆ្នាំរងរបួសធ្ងន់និងឈ្មោះផាត់សាតភេទស្រីអាយុ៦១ឆ្នាំរងរបួសបាក់ភ្លៅខាងឆ្វេងអ្នកទាំងបីរស់នៅភូមិខ្នាឃុំកក់ស្រុកបសេដ្ឋខេត្តកំពង់ស្ពឺ។ក្រោយកើតហេតុភាគីរថយន្តបានបើកគេចខ្លួនបាត់។
ចំពោះវត្ថុតាងម៉ូតូកម្លាំងនគរបាលជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋចំណែករថយន្តកំពុងស្រាវជ្រាវបន្ត៕

 

មតិយោបល់