ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា ដែលដឹកនាំដោយលោក ហៀក ចាន់លាង អភិបាលរងខណ្ឌ៧មករា តំណាង លោក លីម សុភា អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា បាន ដឹកនាំកម្លាំងគណៈកម្មការចម្រុះ ចុះឆែកឆេរត្រួតពិនិត្យទីតាំងអាជីវកម្មបើកអ៊ីនធើណេត បង្កប់ល្បែងស៊ីសង នៅ R S ផ្ទះ៥១Eo ផ្លូវ១៣៤ ភូមិ៤ សង្កាត់មនោរម្យ ដកហូតសម្ភារ ទូរកំព្យូទ័រ ២៥គ្រឿង យកទៅរក្សាទុកនៅសាលាខណ្ឌ និងឃាត់អ្នកលេងចំនួន ១១នាក់ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៩និង០០ ដល់ម៉ោង១៧នាទី ។
លោក នេត ស៊ីថុន អធិការនគរបាលខណ្ឌ៧មករាបានឲ្យដឹងថា កម្លាំងចម្រុះដែលបានចុះត្រួតពិនិត្យរួមមាន៖
លោក ណុប វណ្ណា ប្រធានអន្តរវិស័យ, អនុសេនីយ៍ឯក ស៊ន ប៊ុនរ៉ា ព្រហ្មទណ្ឌខណ្ឌ៧មករា, លោកឆោម ឆាយា នាយករងរដ្ឋបាលខណ្ឌ, លោកគ្រួច សុធន នាយករងរដ្ឋបាលខណ្ឌ, លោកណៃ វិបុល តំណាងសង្កាត់មនោរម្យ, លោក ប្រាក់ ហាក់ ប្រធានជីវពលខណ្ឌ, លោកអនុសេនីយ៍ឯក ហ៊ី ចន្ថា នាយរងប៉ុស្តិ៍មនោរម្យ បានចុះត្រួតពិនិត្យទីតាំងអាជីវកម្មបើកអ៊ីនធើណែត ដែលសង្ស័យមានបង្កប់ល្បែងស៊ីសង នៅក្នុងសង្កាត់មនោរម្យ ចំនួន៤ទីតាំងគឺ៖
១/ចុះនៅទីតាំងអ៊ីនធើណេត R S ផ្ទះ៥១Eo ផ្លូវ១៣៤ ភូមិ៤ សង្កាត់មនោរម្យ ដកហូតសម្ភារ ទូរកំព្យូទ័រ២៥គ្រឿង យកទៅរក្សាទុកនៅសាលាខណ្ឌ ឃាត់អ្នកលេង១១នាក់ ធ្វើតេះទឹកនោមឃើញមានសារធាតុញៀនចំនួន៤នាក់ បញ្ជូនឲ្យជំនាញអនុវត្តន៍តាមនីតិវិធី ។ ឯមនុស្សចំនួន ៧នាក់ អត់សារធាតុញៀនអប់រំឲ្យត្រឡប់ទៅវិញ។ មានអាជ្ញាប័ណ្ណ (ឈ្មោះហ៊ុន គឹមជាតិ) គណៈកម្មការសំរេចបិទអាជីវកម្មពីពេលនេះតទៅ។
២/នៅទីតាំង S k Y Fi Net ផ្ទះ៤៦Eo ផ្លូវ១០៩ ភូមិ៥ សង្កាត់មនោរម្យ ម្ចាស់ឈ្មោះម៉េង ហុងអ៊ីច មានទូរកំព្យូទរ័ចំនួន ៦គ្រឿង បិទចោលអត់អ្នកលេង គណៈកម្មការបានធ្វើកំណត់ហេតុអប់រំមិនឲ្យមានបង្កប់ល្បែងស៊ីសង។
៣/ទីតាំងសេវាអ៊ីនធើណេតវិស័យព័ត៌មាន (10Net) ផ្ទះ៤៦Eo ផ្លូវ១០៩ ភូមិ៥ សង្កាត់មនោរម្យ មានទូរកំព្យូទ័រ ៧គ្រឿង មានលិខិតអនុញាតិឈ្មោះ ឡុង ស្រីនី ភេទស្រី អាយុ២២ឆ្នាំ គណៈកម្មការបានធ្វើកំណត់ហេតុអប់រំមិនឲ្យមានលេងល្បែងស៊ីសង។
៤/ទីតាំងសេវាអ៊ីនធើណេត វិស័យព័ត៌មាន (A15Net) ផ្ទះ២Eozផ្លូវ១៣៤ ភូមិ៥ សង្កាត់មនោរម្យ មានទូរកំព្យូទ័រ១២ មានលិខិតអនុញាតិឈ្មោះ ឡុង ស្រីនី គណៈកម្មការបានធ្វើការណែនាំអប់រំមិនឲ្យមានលេងល្បែងស៊ីសងឡើយ៕



មតិយោបល់