យោងតាមផេក របស់នាយកដ្ឋានប្រយុទ្ធនិងជំងឺឆ្លង CDC បានឲ្យដឹងថានៅវេលា ម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី១០ មីនា ២០២០
ប្រទេសយើងបានរកឃើញករណីជំងឺCOVID-19 សរុបចំនួន៣ករណី
១ករណី ជនជាតិចិន ភេទប្រុស អាយុ៦០ឆ្នាំ ជាសះស្បើយ។
១ ជនជាតិខ្មែរ ភេទប្រុស អាយុ៣៨ឆ្នាំ កំពុងដាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប គាត់មានសុខភាពល្អ មិនមានរោគសញ្ញាអ្វីទេ តែគាត់បន្តវិជ្ជមាន COVID-19
១ករណី ជនជាតិអង់គ្លេស ភេទស្រី អាយុ៦៥ឆ្នាំ កំពុងដាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពុងចាម គាត់មានសុខភាពល្អ មិនមានរោគសញ្ញាអ្វីគួរឲ្យកត់សំគាលទេ ។ អ្នកប៉ះពាល់ទាំងអស់នឹងយកវត្ថុវិភាគ ដាក់ឲ្យនៅដោយឡែក និងតាមដានសុខភាពចំនួន១៤ថ្ងៃ ។ នេះជាករណីនាំចូលពីប្រទេសពីប្រទេសក្រៅ ។
ប្រទេសកម្ពុជាយើងមិនទាន់រកឃើញភស្តុតាងបញ្ជាក់ថាមានការឆ្លងនៅក្នុងសហគមន៍នៅឡើយទេ ។
ទូទាំងប្រទេសយើងបានធ្វើតេស្តសរុបទាំងអស់ចំនួន ៤៨២ករណី
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥ សូមអរគុណ៕
មតិយោបល់