ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចចម្រុះ ឃាត់ខ្លួន​ជនជាតិ​ចិន​ ០៤​នាក់​ សង្ស័យ​ជា​ក្រុម​ចាប់ជំរិត​មនុស្ស

​ព្រះ​សីហ​នុៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅ​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​ ២១​និង​០០​នាទី​ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ព្រៃ​នប់​ បាន​ដឹកនាំ​កម្លាំង​ចុះ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ និង​គ្រឿងញៀន​ នៅ​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១៧៣-១៧៤​ ស្ថិត​នៅ​ភូមិ​ត្រពាំង​គា​ ឃុំ​ជើងគោ​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​ រហូត​ដល់​វេលា​ម៉ោង​ ០០​ និង​ ១០​នាទី​ ពាក់កណ្តាល​អ​ធ្រា​ត្រ​ ឈាន​ចូល​ថ្ងៃ​ទី​ ២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ បាន​ធ្វើការ​ត្រួតពិនិត្យ​រថយន្ត​ ០១​គ្រឿង​ ម៉ាក​ ស្តា​រិច​ ពណ៌​ស​ ស្លាក​លេខ​ ភ្នំពេញ​ 2BC-6802​ ដែល​បើកបរ​ដោយ​ជនជាតិ​ចិន​ ០៤​នាក់​ ។​

​ក្នុង​ការ​ត្រួតពិនិត្យ​នេះ​ កម្លាំង​សមត្ថកិច្ច​បាន​រក​ឃើញ​សម្ភារៈ​មួយ​ចំនួន​ ដែល​ជា​ឧបករណ៍​ប្រើប្រាស់​ក្នុង​ការ​ចាប់ជំរិត​មនុស្ស​ ទើប​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ចិន​ទាំង​ ០៤​នាក់​ ដែល​នៅ​ក្នុង​រថយន្ត​តែ​ម្តង​ ។​

+​ជនសង្ស័យ​ទាំង​ ០៤​នាក់​ មានឈ្មោះ​ដូច​ខាងក្រោម​៖
១-​ឈ្មោះ​ ZHANG​ GE​ XIN​ ភេទ​ប្រុស​ អាយុ​ ៥០​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ មិន​ពិតប្រាកដ​ លិខិតឆ្លងដែន​ (​មិន​យក​តាម​ខ្លួន​)​ ស្នាក់​នៅ​ ភូមិ​១​ សង្កាត់​២​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​
២-​ឈ្មោះ​ LU​ LU​ ភេទ​ប្រុស​ អាយុ​ ៣៥​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ មិន​ពិតប្រាកដ​ លិខិតឆ្លងដែន​ (​មិន​យក​តាម​ខ្លួន​)​ ស្នាក់​នៅ​ ភូមិ​១​ សង្កាត់​២​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​
៣-​ឈ្មោះ​ SONG​ JIA​ MING​ ភេទ​ប្រុស​ អាយុ​ ៣៧​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ មិន​ពិតប្រាកដ​ លិខិតឆ្លងដែន​ (​មិន​យក​តាម​ខ្លួន​)​ ស្នាក់​នៅ​កាស៊ីណូ​ WM​ ស្ថិត​នៅ​ ភូមិ​៤​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​
៤-​ឈ្មោះ​ JIANG​ BAO​ ភេទ​ប្រុស​ អាយុ​ ៤៣​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ មិន​ពិតប្រាកដ​ លិខិតឆ្លងដែន​ (​មិន​យក​តាម​ខ្លួន​)​ ស្នាក់​នៅ​ ភូមិ​១​ សង្កាត់​២​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​

​វត្ថុ​តាង​ចាប់​យក​បាន​៖​
-​ដំបង​ឆក់​ ០១​ដើម​
-​ខ្នោះដៃ​ ០១​គូ​
-​ស្រោម​ខ្នោះ​ ០១​
-​ខ្សែលួស​ ០១​ដុំ​
-​ម៉ាស់​ ១៨​សន្លឹក​
-​មួក​កា​តិ​ប​ពណ៌​ខ្មៅ​ ០៤
-​អាវធំ​ ០១​ ពណ៌​ខៀវ​
-​ស្បោង​ក្រណាត់​ខ្មៅ​សម្រាប់​គ្រប​មុខ​ ០១
-​ស្រោមដៃ​ ០៥​គូ​
-​ទូរស័ព្ទ​ដៃ​ ០២​គ្រឿង​ (​ម៉ាក​ Iphone7​ និង​ម៉ាក​ Samsung)​
-​រថយន្ត​ ០១​គ្រឿង​ ម៉ាក​ ស្តា​រិច​ ពណ៌​ស​ ស្លាក​លេខ​ ភ្នំពេញ​ 2BC-6802​ (​ស្លាក​លេខ​ក្លែងបន្លំ​)​ ។​

​ករណី​នេះ​ កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​អនុវត្ត​បន្ត​តាម​នីតិវិធី​ ៕

មតិយោបល់