ព័ត៌មានជាតិ

យុវជនម្នាក់ត្រូវនគរបាលឃាត់ខ្លួន ករណី​ដុតបំផ្លាញ​ផ្ទះ​ខ្លួនឯង ឆេះខ្ទេចទាំងស្រុង

​កណ្តាល: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​កណ្តាលស្ទឹង​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​ ពាក់ព័ន្ធ​ករណី​ដុត​ផ្ទះ​ខ្លួនឯង​បណ្តាល​ឲ្យ​ឆេះ​បំផ្លាញ​ទាំងស្រុង​ ។​ ​ករណី​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១៧​និង​០០​នាទី​ នៅ​ក្នុងភូមិ​ក្រាំង​ឈើ​នាង​ ឃុំ​ត្បែង​ ស្រុក​កណ្ដាល​​ស្ទឹង​ ខេត្តកណ្ដាល​ ។​

​ជន​រង​គ្រោះ​ឈ្មោះ​ ជឹ​ម​ វ​ណ្ណា​ ភេទ​ស្រី​ អាយុ ​៦២​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ក្រាំង​ឈើ​​នាង​ ឃុំ​ត្បែង​ ស្រុក​កណ្តាលស្ទឹង​ ខេត្តកណ្ដាល​ មុខរបរ​កសិករ​ (​ត្រូវជា​ម្តាយ​)​។​
​ជនសង្ស័យ​ឈ្មោះ​ ពៅ​ រ​ណ្ណ:​ ភេទ​ប្រុស​ អាយុ​ ២៦​ឆ្នាំ​ មាន​ទីលំនៅ​ ភូមិ​ក្រាំង​ឈើ​​នាង​ ឃុំ​ត្បែង​ ស្រុក​កណ្ដាលស្ទឹង​ ខេត្តកណ្ដាល​ មុខរបរ​ មិន​ពិតប្រាកដ​ (​កូនបង្កើត​ )​។​

​សមត្ថកិច្ច​ឲ្យ​ដឹង​ថា​ កន្លង​មក​ជនសង្ស័យ​ធ្លាប់​បាន​ប្រើប្រាស់​គ្រឿងញៀន​ និង​ធ្លាប់​រករឿង​ឈ្លោះ​ជាមួយ​ ម្តាយ​របស់​ខ្លួន​ជា​ញឹកញាប់​ ។​

​ប្រភព​ដដែល​បន្ត​ថា​ នៅ​ថ្ងៃខែ​ ឆ្នាំ​កើត​ វេលា​ម៉ោង​ ១៤​និង​០០​នាទី​ ជនសង្ស័យ​បាន​ទៅ​ដេក​លេង​នៅ​ខ្ចូ​ស​ដី​ឡូត៍​មួយ​កន្លែង​ស្ថិត​នៅ​ក្បែរ​ផ្ទះ​របស់​ខ្លួន​ រហូត​ដល់​ម៉ោង​១៥​និង​៣០​នាទី​ ខ្លួន​បាន​ត្រឡប់​មក​ផ្ទះ​វិញ​ ហើយ​សួរ​ម្តាយ​របស់​ខ្លួន​ថា​ “​ឃើញ​កូន​របស់ខ្ញុំ​ អត់​ម៉ែ​”​ ពេល​នោះ​ម្តាយ​បាន​ឆ្លើយ​ថា​”​មិន​បានឃើញ​ទេ​”​រួច​ក៏​ដើរ​​ចេញពីផ្ទះ​របស់​ជនសង្ស័យ​ទៅ​ផ្ទះ​របស់​ជន​គ្រោះ​ ដែល​នៅ​ខាងជើង​ផ្ទះ​របស់​ ជនសង្ស័យ​បាត់​ទៅ​ ។​ ពេល​នោះ​ជនសង្ស័យ​បាន​ទៅ​ផ្ទះ​ម្តាយ​របស់​ខ្លួន​សំដៅ​ទៅ​រាន​ ទេវតា​ រួច​ យក​ធាតុ​របស់​ឪពុក​របស់​ខ្លួន​ ដែល​នៅ​ក្នុង​នោះ​ និង​យក​កាំបិត​បុ័ងតោ​ មក​កាត់​ខ្សែ​សីមា​ ដើម្បី​មើល​ធាតុ​ឪពុក​ ពេល​នោះ​ ជន​រង​គ្រោះ​បាន​ស្រែក​ប្រាប់​ថា​ “​ហ្អែ​ង​យក​ធាតុ​គាត់​មក​ធ្វើ​អី​ “​ ជនសង្ស័យ​បាន​គាស់​ធាតុ​មើល​​រួច​យក​ទៅ​ទុក​ចោល​នៅ​លើ​គ្រែ​ ហើយ​ក៏​ដើរ​ចេញ​ទៅ​យក​សាំង​មួយ​ដប​ក្នុង​តូប​លក់​ ចាប់ហួយ​នៅ​មុខ​ផ្ទះ​ និង​យក​ក្រមា​រុំ​ជាមួយ​ឫស្សី​ ហើយ​ក៏​ដើរ​ឡើង​ទៅ​លើ​ផ្ទះ​របស់​ ខ្លួន​រួច​បាន​ចាក់​សាំង​ដុត​ផ្ទះ​របស់​ខ្លួន​ដែល​មាន​ទំហំ​ ៦​ x៨​ធ្វើ​ពី​ឈើ​ប្រក​ក្បឿង​ បណ្តាល​ឲ្យ​ឆេះ​អស់ទាំង​ស្រុង​ ។​

​បន្ទាប់​ពី​កើតហេតុ​ បាន​រាយការណ៍​ទី​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​ជន​ សង្ស័យ​បញ្ជូន​មក​អធិការដ្ឋាន​

នគរបាល​ស្រុក​កណ្តាលស្ទឹង​ ដើម្បី​កសាង​សំណុំរឿង​បន្ត​ចាត់ការ​តាម​នីតិវិធី​ ៕

មតិយោបល់