ព័ត៌មានជាតិ

ភ្ញាក់ផ្អើល! កម្មករទូកនេសាទម្នាក់ ចងកសម្លាប់ខ្លួន នៅលើទូក

កោះកុង: កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៣និង០០នាទីរសៀល កម្លាំងអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា សហការជាមួយកម្លាំងព្រហ្មទណ្ឌខេត្ត និងក្រុមគ្រូពេទ្យបានចុះធ្វើការពិនិត្យ សាកសពស្លាប់ដោយសារចងកធ្វើអត្តឃាត នៅលើទូកនេសទត្រី នៅចំណុចភូមិ០១ ឃុំប៉ាក់ខ្លង ស្រុមណ្ឌលសីមា ខេត្តកោះកុង។

សពជនរងគ្រោះឈ្មោះ មុំ ជំនោ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកម្មករនេសាទត្រី មានស្រុកកំណើត ភូមិដំណាក់ត្រាច ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្រោយពីការពិនិត្យសាកសព ផ្នែកជំនាញនិងលោកគ្រូពេទ្យបានសដ្ឋានថា ជនរងគ្រោះ បានចងករធ្វើអត្តឃាតពិតប្រាកដមែន។

សាកសពខាងលើត្រូវបានដឹកយកទៅតម្កល់នៅវត្តប៉ាក់ខ្លង រង់ចាំសាច់ញាតិមកទទួលយក ទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់