ព័ត៌មានជាតិ

ជនសង្ស័យ ២នាក់ ធ្លាប់ជាប់ពន្ធនាគារ ៣លើក ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីលួច

បាត់ដំបង: ដោយអនុវត្តន៍តាម ការណែនាំបញ្ជាផ្ទាល់ ពីលោក សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជា លោក វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារ នគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួល ទៅលើនីតិវិធី ពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៦និង២០នាទី នៅចំណុចភូមិវត្តលៀប សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង លោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំ កម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាបចុះប្រតិបត្តិការបង្ក្រាបករណី លួចមានស្ថានទម្ងន់ទោស (កាច់សោយកម៉ូតូ ) ១ករណី និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់៖
១/ឈ្មោះ ជា ចាន់ថន ភេទប្រុស អាយុ ៣៥ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
២/ឈ្មោះ ជា ចាន់ថុល ភេទប្រុស អាយុ ៣១ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ជនសង្ស័យទាំង ២នាក់ខាងលើ បានធ្វើសកម្មភាពលួច (យកម៉ូតូ) របស់ជនរងគ្រោះឈ្មោះ លេង វុត្ថា ភេទប្រុស អាយុ ៤៤ឆ្នាំ មានទីលំនៅភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ជនសង្ស័យទាំង ២នាក់ នេះដែរ ក៏ធ្លាប់ជាប់ពន្ធនាគារចំនួន ៣លើក ដែល ពាក់ព័ន្ធ នឹងករណីលួច ។

វត្ថុតាងដកហូតរួមមាន៖
– ម៉ូតូ ០១ គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ លេខតួ ៥២៦៥០២០ លេខម៉ាស៊ីន ៥២៦៥០២០ ពាក់ស្លាកលេខ បាត់ដំបង 1AD 8405 ( ជាម៉ូតូរបស់ជនរងគ្រោះ ) ។
– ម៉ូតូ ០១ គ្រឿងម៉ាក ស៊ូស៊ូគី ស្មាស់វី ពណ៌ ក្រហម ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខ ភ្នំពេញ 1BA 6367 (ជាម៉ូតូជនសង្ស័យជិះធ្វើសកម្មភាព )។

បច្ចុប្បន្នការិយាល័យជំនាញកំពុងតែធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់