-

អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋស្ទើតែទាំងស្រុងនៅខេត្តព្រៃវែង

ព្រៃវែង: នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១១និង៣៥ នាទី មានករណីអគ្គិភ័យកើតឡើងមួយលើកបណ្ដាលឲ្យឆេះផ្ទះម្ចាស់ឈ្មោះ នី ធឿន ភេទ ប្រុស អាយុ ៤៧ ឆ្នាំ ប្រពន្ធ ឈ្មោះ លិន ណុន អាយុ ៤៨ ឆ្នាំ នៅភូមិត្រោក ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង ផ្ទះសង់អំពីឈើជញ្ជាំងក្តាប្រក់ក្បឿងទំហំ ៧x៨ ម៉ែត្រ ផ្ទះ ០២ ខ្នង ឆេះអស់០១ខ្នងស្មើ៥០% ពេលនោះរថយន្តអគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកមេសាងបានបើកទៅដល់កន្លែងកើតហេតុប៉ុន្តែត្រូវបានបងប្អូនជិតខាងជួយពន្លត់ទាន់ពេលវេលា ។

  • ការខូចខាតរួមមាន:
  • ទូរទស្សន៍មួយគ្រឿង
  • ទូដាក់ចានឆ្នាំង
  • ទូរសព្វ័ដៃម៉ាកoppoមួយគ្រឿង
  • ខោអាវមួយចំនួននិងផ្ទះឆេះអស់ ៥០%
  • សរុបគិតទឹកប្រាក់ចំនួន ២៣,០០០,០០០រ (ម្ភៃបីលានរៀល)
    មូលហេតុ: បណ្តាលមកពីទុស្សេរចរន្តអគ្គិសនីខ្សែភ្លើងនៅក្នុងផ្ទះរបស់ខ្លួន៕

 

មតិយោបល់