ព័ត៌មានជាតិ

ជិះម៉ូតូបុកសត្វគោបណ្តាលឲ្យរបួសធ្ងន់២នាក់

ប៉ៃលិន: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅវេលាម៉ោង៦និង៣០នាទីថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកសត្វពាហន:ចំនួន ០១ករណី (ម៉ូតូបុកសត្វគោ) នៅលើបណ្តោយផ្លូវជាតិលេខ ៥៧ស្ថិតក្នុងភូមិរថក្រោះឆេះ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ជនរងគ្រោះទី ០១ឈ្មោះ អ៊ូក ដេវីត ភេទប្រុស អាយុ ១៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ននៅភូមិរថក្រោះឆេះ ឃុំស្ទឹងកាច់ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (ស្លាប់)។
ជនរងគ្រោះទី ០២ឈ្មោះ ផែន ដាវ៉ាន់ ភេទស្រី អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ននៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (រងរបួសធ្ងន់)។
បើកបរម៉ូតូម៉ាកហុងដា Click ស្លាកលេខ បាត់ដំបង1Q-1083 បើកបរពីកើតមកលិច (មិនបានពាក់មួកសុវត្ថិភាពទាំងពីរនាក់)។ម្ចាស់គោឈ្មោះ ចាន់ ព្រៀង ភេទប្រុស អាយុ ៦៥ឆ្នាំ មុខរបរ កសិករ មានទីលំនៅបច្ចុប្បន្ននៅភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
មូលហេតុនៃការគ្រោះថ្នាក់បណ្ដាលមកពីកត្តាមនុស្ស ដោយភាគីត្រូវជាម្ចាស់គោបណ្ដោយឱ្យសត្វចិញ្ចឹមរបស់ខ្លួនដើរលើផ្លូវសាធារណ:។
បច្ចុប្បន្ន៖ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។
ចំណែក វត្ថុ តាង ត្រូវ បានការិយាល័យជំនាញ ចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនដកហូតយកទៅរក្សារទុក ដេីម្បីដោះស្រាយតាមនិតិវិធី៕

 

មតិយោបល់