សៀមរាបៈ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវេលាម៉ោង៥និង០០នាទី រលត់ទៅវិញនៅវេលាម៉ោង៥និង៤០ នាទី មានករណីអគ្គិភ័យភ្លើងឆេះផ្ទះប្រជាពលរដ្ឋ នៅចំណុចភូមិស្ទឹងព្រះស្រុក ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ។
– ជនរងគ្រោះឈ្មោះ ឡុត ឡា ភេ ទ ប្រុស អាយុ ៣៣ ឆ្នាំ មុខរបរ លក់ដូរ និងប្រពន្ធ ឈ្មោះ ឃឿន កាហ៊ុប ភេទ ស្រី អាយុ ៣៧ ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅក្នុងភូមិឃុំកើត ហេតុខាងលើ ។
+ បណ្ដាលឲ្យរងការខូចខាត:
– ផ្ទះផ្ទាល់ដីមានលក់អីវ៉ាន់ចាបហួយ ទំហំ ៨ម៉ែត្រx៦ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ចាក់សាបក្រាលការ៉ូ ។
– ឆេះជី អស់ចំនួនប្រហែល ៣០ការ៉ុង
– ឆេះស្រាបៀ ប្រហែល ១០ កេះ
– ឆេះគ្រឿងទេស មួយចំនួន
– ប្រាក់កាសមួយចំនួន មិនដឹង ចំនួន
– ឆេះធុងបាស ២ធុង អំភ្លីមួយ និងការខូចខាតមួយចំនួនទៀតផ្សេងទៀត ។
– របួសមនុស្សម្នាក់ ឈ្មោះ ឡុត ឡា (របួសមធ្យម) ដោយគាត់ព្យាយាមចូលពន្លត់ភ្លើងក្នុងផ្ទះ ។
ហេតុការខាងលើមិនបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យនោះទេ ដោយ សារផ្លូវតូចចង្អៀត រថយន្ត ពន្លត់អគ្គិភ័យចូលមិនរួច ។
– ក្នុងពេលដែលកំពុងកើតហេតុត្រូវបានប្រជាពលរដ្ឋនៅជិតខាងជួយពន្លត់ភ្លើងដោយដងទឹកធុងពន្លត់ ។
មូលហេតុ: ឈ្មោះ ឡុត ឡា ម្ចាស់ផ្ទះ កំពុងដាំបាយ ចង្ក្រានហ្គាសក្នុងផ្ទះនិងបូម សាំង ចេញពីធុង៣០លីត្រ ដាក់ដបបណ្តាលអោយកំពប់សាំង ដែលមានចំងាយប្រហែល ៣.៥ ម៉ែត្រ ពីកន្លែងដាំបាយ បណ្តាលអោយឆាបឆេះផ្ទះតែម្តង ៕
មតិយោបល់