កំពង់ឆ្នាំងៈ នៅថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងរបស់អធិការនគរបាលក្រុងកំពង់ឆ្នាំង សហការជាមួយកម្លាំងការិយាល័យ ចរាចរណ៍ផ្លូវគោកខេត្ត បានធ្វើការត្រួតពិនិត្យអនុវត្ត និងផាកពិន័យនៅចំណុចផ្លូវបំបែក មុខក្រុមហ៊ុនអគ្គិសនី ពិនិត្យនិងធ្វើតេស្ត(ទឹកនោម) អ្នកបើកបរ រថយន្តម្នាក់ឈ្មោះ ឃុន ពេជ្រ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅ ភូមិស្វាយគយ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង មុខរបរ បើកបររថយន្ត ដោយនៅក្នុងស្ថានភាពកំពុងមានផ្ទុកនូវសារធាតុញៀន ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនកសាងសំណុំ រឿងចាត់ការតាមនីតិវិធី ៕
មតិយោបល់