ព័ត៌មានជាតិ

បិ​សា​ចក្រ​ហ​ម​ តោ​ខៀ​វ​ R​e​a​l​ M​a​d​r​id​ ​និ​ង​ B​a​c​e​l​o​na សុទ្ធ​តែឈ្នះ​យ​ប់​មិញ​​

សម្រាប់ក្របខណ្ឌ Premier League កាលពីរាត្រីយប់មិញ ​នៅតែខ្លាំង ដោយយកឈ្នះ ក្លិប តោខៀវ Chelsea យកឈ្នះក្លិប West Bromwich Albion ​ដោយលទ្ធផល ២ ទល់នឹង ០ នៅលើទឹកដីរបស់ខ្លួន ។ ចំណេក បិសាចក្រហមវិញ ប្រកួតរំលង​អធ្រាត្រ យប់មិញនេះ បានយកឈ្នះក្លិប កាំភ្លើងធំ Arsenal នៅក្រៅទឹកដី ដោយលទ្ធផល ២ ទល់នឹង ១ ហើយក៏ជាលើកទី១ដែរ ​​សម្រាប់ Van Gaal បង្ហាញជោគជ័យខ្លួននៅក្រៅទឹកដី ក្នុងចំណោម ១២ ប្រកួតកន្លងមកនេះ ។​
ងាកទៅមើល ​ក្នុងក្របខណ្ឌ La Liga វិញ ក្លិប Barcelona បាន​យកឈ្នះក្លិប Sevilla ដោយលទ្ធផល ៥ ទល់នឹង ១ រីឯ ក្លិប Real Madrid វិញ នៅគ្រប់គ្រង​តារាងកំពូលដដែល ដោយយកឈ្នះ Eibar នៅក្រៅទឹកដី ដោយលទ្ធផល ៤ ទល់នឹង ០ ។​
Arsenal v Manchester United
ទស្សនា​ឃ្លិបដូចខាង​ក្រោមនេះ៖
Barcelona 5 – 1 Sevilla

Eibar 0 – 4 Real Madrid

Arsenal 1 – 2 Manchester United

Chelsea 2 – 0 West Bromwich Albion

មតិយោបល់