ព័ត៌មានជាតិ

រថយន្តអាល់ហ្វា ផ្លាកលេខ ភ្នំពេញ 2AG-8998 បុកឡានព្រូស ក្រឡាប់ផ្ងារជើង បណ្តាលឲ្យមានអ្នករងរបួស

ភ្នំពេញ: នៅវេលាម៉ោង១និង៤០នាទីយប់ឈានចូលថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រថយន្ត អាល់ហ្វា បុករថយន្ត ព្រូស មួយគ្រឿង បណ្តាលឲ្យក្រឡាប់ផ្ងារជើង មានអ្នករងរបួស ស្ថិតតាមបណ្កោយផ្លូវលេខ៥១ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយរថយន្តអាល់ហ្វា បុករថយន្តម៉ាក ព្រូសមួយគ្រឿង ហើយបានព្យាយាមបើកគេចខ្លួនពីកន្លែងកើតហេតុ តែត្រូវប្រជាពលរដ្ឋ និងសមត្ថកិច្ចឃាត់ខ្លួនបាន ។ ក្នុងហេតុការណ៍នេះ ក៏មានអ្នករងរបួសផងដែរ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក ជាបណ្តោះអាសន្ន និងយកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល ។ ចំណែកម្ចាស់រថយន្តបង្ក បាននាំខ្លួនទៅកាន់ប៉ុស្តិ៍រដ្ឋបាល ធ្វើការសាកសួរ និងកសាងសំណុំរឿងបំពេញបែបបទ ចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់