ព័ត៌មានជាតិ

Update៖ សម្រែកបងស្រីដង្ហោយហៅប្អូនប្រុសជាជាងកាត់សក់ ទើបជួបគ្នាសោះ ស្រាប់តែត្រូវរថយន្តបុកផ្ដាច់ជីវិតមួយរំពេច

ភ្នំពេញ: នៅវេលាម៉ោង ២និង២០នាទីរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍០១លើកកើតឡើងលើផ្លូវ២៧១ មុខស្ថានីយ៍បូមទឹកបឹងត្របែក ភូមិ៧ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ រវាងរថយន្តមួយគ្រឿងម៉ាក NISSAN DESEL ពណ៌ស ស្លាកលេខ ចង្កូតស្តាំ TK1985 បើកបរដោយឈ្មោះ ហឿង រ៉ាត់ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ បើកបររថយន្ត ស្នាក់នៅភូមិទឹកថ្លា ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បើកបរក្នុងទិសដៅ ពីលិចទៅកើត បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាក QBIX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GU 6599 បើកបរដោយឈ្មោះ ប៊ុត សុភក្ត្រ័ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរជាងកាត់សក់ ស្នាក់នៅ ភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បើកទិសដៅពីលិចទៅកើតស្របទិសគ្នា បានស្លាប់នៅកន្លែងកើតហេតុ។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ បានធ្វើដំណើរចេញពីផ្ទះបងស្រី លុះមកដល់ចំណុចកើតហេតុ ស្រាប់តែត្រូវរថយន្តម៉ាកខាងលើ បុកបណ្ដាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗ។

មូលហេតុ៖ រថយន្តបើកបរខ្វះការប្រុងប្រយ័ត្ន។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាង ទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំពោះសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់