ព័ត៌មានជាតិ

អាសូរណាស់! ប្ដីប្រពន្ធពីរនាក់ ត្រូវបុគ្គលិក ក្រុមហ៊ុន បំពង់ទីបជ័រម្នាក់ បើករថយន្តបុកម៉ូតូ បណ្ដាលឲ្យស្លាប់

ព្រះវិហារ: នៅវេលាម៉ោង ៦និង៣០នាទីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ ១លើក ត្រង់ចំណុច អូរស្រឡៅប្រហោង ភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ បង្កឡើងដោយ រថយន្ត បុកជាមួយម៉ូតូ ក្នុងដំណើរបញ្ច្រាសទិគ្នាបណ្តាលឲ្យស្លាប់មនុស្ស ២ នាក់ ស្រី ១ នាក់។

អ្នកបើកបរម៉ូតូ ឈ្មោះ ម៉ៅ ស្រស់ ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅ ភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ
ខេត្តសៀមរាប បើកបរម៉តូម៉ាកហុងដា C ១២៥ ស៊េរីឆ្នាំ២០០៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង ១A
២៨៨៧ លេខម៉ាស៊ីន ៨០៧៦២៥ លេខតួដូចគ្នា ខូចខាតផ្នែកខាងមុខ អ្នកបើកបរពាក់មួក សុវត្ថិភាពទាំងពីរនាក់។
អ្នករួមដំណើរឈ្មោះ សុខឃា ភេទស្រី អាយុ ៣៣ឆ្នាំ ត្រូវជាប្រពន្ធ រស់នៅភូមិឃុំដូចគ្នា ។

អ្នកបើកបររថយន្ត ឈ្មោះ មៀវ គន្ធា ភេទស្រី អាយុ ៣៥ឆ្នាំ រស់នៅភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ជាបុគ្គលិក ក្រុមហ៊ុន បំពង់ទីបជ័រមិនមានរបួសទេរថយន្តម៉ាក ISUZU ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ ២AS 8762 ខូចខាតមុខផ្នែកខាងឆ្វេង។

មូលហេតុ៖ គ្រោះថ្នាក់រថយន្តបើកបរលឿនមិនប្រុងប្រយ័ត្ន ហើយក៏រ៉េចង្កូតចូលទៅចំណែកផ្លូវខាងមូតូ
ហើយបុកគ្រោះថ្នាក់តែម្តង។

ករណីនេះវត្ថុតាងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រីឯសពស្លាប់ បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកណើត៕

មតិយោបល់