ព័ត៌មានជាតិ

ចំណាយ​តែ ១២ ០០០ រៀល​ទទួលបាន​ភីហ្សា​ដ៏​ឆ្ងាញ់ ពី​ភោជនីយដ្ឋាន​កូ​ពីន

​ជាមួយនឹង​ការពង្រីក​វិសាលភាព​របស់ខ្លួន ទៅ​កាន់​ផ្សារ​ទំនើប AEOUN នៅ​ចុងខែ មិថុនា នេះ ភោជនីយដ្ឋាន​កូ​ពីន នៅតែ​ផ្តល់ជូន​តម្លៃ​ពិសេស ជាមួយនឹង ភីហ្សា គ្រប់​រស់ជាតិ ពី​ប្រទេស​ជប៉ុន ដោយ​លោក​អ្នកចំណាយ​តែ ១២០០០ រៀល នឹង​ទទួលបាន​ភីហ្សា មួយ​ដ៏​ឆ្ងាញ់​ពិសារ ជាមួយនឹង​បរិយាកាស​ហាង ដ៏​សែន​រ៉ូមែ​ន​ទិក ។

​ភីហ្សា ដ៏​ឆ្ងាញ់ តម្លៃ សមរម្យ រក​ឯ​ណា​មាន​ទៅ ? លើសពីនេះទៅទៀត លោក​អ្នក​គ្រាន់តែ​ចំណាយ​ពី ៣ ដុល្លារ ដល់ ៧ ដុល្លារ នឹង​ទទួលបាន ការ​ញ៉ាំ​មួយ​សេរី លើ​អាហារ ៣ មុខ ក្នុងនោះ​មាន ភីហ្សា​ខ្នាតតូច ប៉ាស​ស្តា និង សាច់​មាន់​បំពង ។ ការចូលរួម​ញ៉ាំ​នេះដែរ គឺ​មាន​លក្ខណ សម្រាប់​ក្មេង អាយុ ចាប់ពី ៤ ឆ្នាំ ដល់ ១០ ឆ្នាំ ចំណាយ ៣ ដុល្លារ សម្រាប់ មួយ​នាក់ អតិថិជន​ស្រី ចំណាយ ៥ ដុល្លារ ក្នុង​មួយ​នាក់ និង មនុស្ស​ប្រុស ចំណាយ ៧ ដុល្លារ​ក្នុង​មួយ​នាក់ ។​ដោយ​ការចូលរួម​ញ៉ាំ​នេះដែរ មាន​រយៈពេល តែ ២ ម៉ោង តែប៉ុណ្ណោះ ក៏ប៉ុន្តែ លក្ខណ​នៃ​ការ​ញ៉ាំ​នោះ ហាម​ខ្ចប់​ចេញ​ក្រៅ និង​ញ៉ាំ​សល់ ពិន័យ ១ x ២​។​

​ដើម្បី​ភ្លក់​រស់ជាតិ​ដ៏​ឆ្ងុយឆ្ងាញ់ អាហារ​បែប​ជប៉ុន ជាពិសេស​ភីហ្សា តែម្តង លោកអ្នក​អាច​ធ្វើ​ដំណើរ​ទៅកាន់​ភោជនីយដ្ឋាន​កូ​ពីន ដែល​មាន​អ​ស័យដ្ឋា​ន ផ្ទះ​លេខ ៦៤ B ផ្លូវ​លេខ ២៩៤ សង្កាត់​បឹង​កេងកង ១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដែល​បើក​ចាប់ពី​ម៉ោង ១១ ថ្ងៃត្រង់ រហូតដល់​ម៉ោង ៩ យប់​។ ម្យ៉ាងវិញទៀត​លោក​អ្នក​អាច​ខ​ល​ទៅកាន់​លេខ ០២៣ ២១៣ ៧១៥ និង​មួយ​ខ្សែ​ទៀត ០៧៧ ៦២៧ ១៣៥ ដើម្បី​សួរ​ពី​ព័ត៌មាន​លម្អិត ៕​
https://i1272.photobucket.com/albums/y389/domneng/3D/10346437_478332298963375_985960934939162803_n_zps2723b1e3.jpg

មតិយោបល់