ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើប្រាស់ផ្លាកលេខរថយន្តក្លែងក្លាយ

កំពង់ឆ្នាំង: នៅវេលាម៉ោង ១៧និង៣៥នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង កម្លាំងកងរាជអាវុធហត្ថខេត្តចំនួន០៥នាក់ មធ្យោបាយរថយន្ត០១គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ទោ ហង្ស សុជាតិ មេបញ្ជាការរង ទទួលផែនយុត្តិធម៌ និងដោយមានការសម្របសម្រួលពី លោក អ៊ិត សុធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឃឹម ប៊ុនធឿន ភេទប្រុស អាយុ ២៧ឆ្នាំ ទីលំនៅភូមិស្មែត ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ពីបទប្រើប្រាស់ផ្លាកលេខក្លែងក្លាយ ។

វត្ថុតាងដកហូតរួមមាន៖ រថយន្ត Lexus RX 400 h ពណ៌ស០១គ្រឿង ,ផ្លាកលេខរថយន្តចំនួន០២សន្លឹក
,ទូរស័ព្ទដៃចំនួន០១គ្រឿង ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យជំនាញ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត រីឯវត្ថុតាងរក្សាទុកនៅសាខាគយ និងរដ្ឋាករខេត្ត ៕

មតិយោបល់