ព័ត៌មានជាតិ

រថយន្ត PORSCHE ស៊េរីទំនើបតម្លៃរាប់ម៉ឺនដុល្លារ បើកបរដោយជនជាតិចិន បានបុកម៉ូតូ បណ្ដាលឲ្យនារីម្នាក់រងរបួសធ្ងន់

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ១១និង៣០នាទីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយជនជាតិចិន បើករថយន្តបុកម៉ូតូ បណ្ដាលឲ្យនារីម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក PORSCHE CAYENNE ស៊េរីទំនើបតម្លៃរាប់ម៉ឺនដុល្លារ ពាក់ផ្លាកលេខ ភ្នំពេញ 2AL-8595 បើកបរដោយបុរសជនជាតិចិនម្នាក់។
ម៉ូតូរងគ្រោះម៉ាក ឌ្រីមសង់ សេ១២៥ ស៊េរីឆ្នាំ ភ្នំពេញ1B-K9007 បើកបរដោយនារីម្នាក់រងរបួសធ្ងន់។

សូមបញ្ជាក់៖ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ត្រូវបានសន្តិសុខនៅក្នុងបុរីកោះពេជ្រ ហាមឃាត់មិនឲ្យភ្នាក់ងារសារព័ត៌មានថតរូបឡើយ៕

មតិយោបល់