ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន! សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆបោក តាមប្រព័ន្ធFacebook

កណ្តាល: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោសក័​ ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០មានករណីឆបោក (តាមប្រព័ន្ធFacebook) ចំណុចភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ឃួន គន្ធា ភេទស្រីអាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកលក់ទូរស័ព្ទអនឡាញ នៅភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ខ្នា វ៉ាន់ណារ៉ា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ នៅភូមិសេរីសុខា ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួន)។

វត្ថុតាងចាប់យករួម៖
១–ទូរស័ព្ទចំនួនបីគ្រឿងក្នុងនោះមាន ម៉ាកiPhone7 plus ចំនួនមួយគ្រឿង និងម៉ាកiPhone6 plus ចំនួនមួយគ្រឿង និងម៉ាកOPPO A5 (2020) ចំនួនមួយគ្រឿង។
២–លោហ:ធាតុពណ៌លឿងសង្ស័យផ្លាកទីន (ជាខ្សែកចំនួន០១ខ្សែ និង ផ្លាកដៃចំនួន០១ខ្សែ)។
៣–កាបូបដៃ ពណ៌ខ្មៅចំនួនមួយ។
៤–ម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ពណ៌ខ្មៅផលិតឆ្នាំ២០១២ លេខតួនិងលេខម៉ាស៊ីន ៨៧០៨៩១១ ពាក់ផ្លាកលេខភ្នំពេញ 1BI-8821 ។

នៅថ្ងៃកើតហេតុ ជនរងគ្រោះបានឡាយលក់ទូរស័ព្ទតាមប្រព័ន្ធFacebook ឈ្មោះ Srey pin online shops ពេលនោះជនសង្ស័យបានចូលមើលក្នុងផេកនោះ ហើយបានឃើញមានអតិថិជនទិញទូរស័ព្ទម៉ាកiPhone7 plus មួយគ្រឿងតាមផេក។ បន្ទាប់មកជនសង្ស័យបានប្រើប្រាស់ប្រព័ន្ធFacebook ឈ្មោះ Srey pin online shops ដែលខ្លួនបានបង្កើតទុកនោះ ឆាតទៅអតិថិជនឲ្យផ្ញើលុយតាមវីង ហើយផ្ញើលេខកូតវីង ចូលក្នុងឆាតហ្វេសប៊ុករបស់ខ្លួន។ នៅពេលទទួលបានលេខកូតវីងពីអតិថិជនហើយ ជនសង្ស័យបានយកFacebook ឈ្មោះ Khmeng Khmer ផ្ញើលេខកូតវីងនោះទៅក្នុងផេកឈ្មោះ Srey pin online shops ជារបស់ជនរងគ្រោះ ហើយជនសង្ស័យបានដាក់លេខទូរស័ព្ទរបស់ខ្លួន(093356455)ជាអ្នកទទួលរបស់វិញ ក្រោយពីជនរងគ្រោះទទួលបានលេខកូតវីងហើយ ជនរងគ្រោះក៏បានផ្ញើទូរស័ព្ទនោះតាមរថយន្តតាក់ស៊ីទៅឲ្យ។ ។រហូតដល់ថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២០វេលាម៉ោងប្រហែល១០ព្រឹកមានអតិថិជនបានទៅដល់ហាងលក់ទូរស័ព្ទ ហើយនិយាយថា មិនឃើញផ្ញើទូរស័ព្ទឲ្យគាត់សោះ ទើបជនរងគ្រោះដឹងថាមានគេបោក។ទើប ថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០២០វេលាម៉ោង១៣នឹង២០នាទី ជនរងគ្រោះបានទាក់ទងតាមលេខទូរស័ព្ទរបស់ជនសង្ស័យ ថាផ្ញើទូរស័ព្ទម៉ាកoppo ទៅឲ្យមួយគ្រឿងទៀត ហើយបានណាត់កន្លែងជួបគ្នានៅផ្លូវជាតិលេខ៤ មុខផ្សារថ្នល់ទទឹង ទើបជនរងគ្រោះឃាត់ខ្លួនជនសង្ស័យមកប្រគល់ឲ្យសមត្ថកិច្ចតែម្ដង។

តាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថាខ្លួនបានធ្លាប់បោកតាមប្រព័ន្ធFacebook បានចំនួន០៤ដងមកហើយ។

ករណីនេះកម្លាំងជំនាញកំពុងចាត់ការតាមនីតិវិធី។

មតិយោបល់