កំពង់ឆ្នាំងៈ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៨និង៣០នាទី មានករណីប្រជាពលរដ្ឋ ប្រទះឃើញសាកសពបុរសម្នាក់ អណ្តែកក្នុងទឹកទន្លេ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតនៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ខេត្តកំពង់ឆ្នាំង ។
សពជនរងគ្រោះឈ្មោះ យុន ម៉ៅ ភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំ មានទីលំនៅភូមិកំពង់បឹង ឃុំកំពង់ហាវ ស្រុកកំពង់លែង ។
ករណីខាងលើនេះ សមត្ថកិច្ចបានទទួលព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋភ្លាម កម្លាំងជំនាញអធិការដ្ឋាន សហការជាមួយការិយាល័យជំនាញ រួមទាំងក្រុមគ្រូពេទ្យ បានចុះទៅពិនិត្យសាកសពជនរងគ្រោះ នៅកន្លែងកើតហេតុ ឃើញថាសពពុំមានស្នាមរបួស ដែលពាក់ព័ន្ធនឹងអំពើឃាតកម្មអ្វីឡើយ គឺស្លាប់ដោយសារការលង់ទឹក ។
ក្រោយពីពិនិត្យរួច ក្រុមការងារបានប្រគល់សពជូនសាច់ញាតិ យកទៅធ្វើពិធីបុណ្យតាមប្រពៃណី៕


មតិយោបល់