ព័ត៌មានជាតិ

កុំសង្ឃឹមថារួចខ្លួន! លួចម៉ូតូបានជាង១០ថ្ងៃនៅជាប់ដដែល

ភ្នំពេញៈ កើតហេតុកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១១និង១៧នាទី នៅចំណុចមុខផ្ទះលេខ២៩៣ ផ្លូវលេខ៥១BT ភូមិសន្សំកុសល៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានជនសង្ស័យឈ្មោះ ម៉ែន រដ្ឋា ហៅថា ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ ត្នោតជ្រុំ៤ សង្កាត់ បឹងទំពន់ទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន មានផ្ទុកសារធាតុញៀន) ។
ជនរងគ្រោះឈ្មោះ សាន ស្រីមុំ ភេទ ស្រី អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះលេខ១០A ផ្លូវលំ ភូមិ ព្រែកថ្លឹង សង្កាត់ ជើងឯក ខណ្ឌ ដង្កោ រាជធានីភ្នំពេញ មុខរបរ មេផ្ទះ ។
សម្ភារៈជនរងគ្រោះឈ្មោះ សាន ស្រីមុំ ដែលបាត់បង់ ៖ ម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៍ខ្មៅ សេរី២០១៥ លេខតួ+ម៉ាស៊ីន ៩៤១៦៣៣១ ពាក់ស្លាកលេខ ភ្នំពេញ 1DH 3242 ។
ហេតុការណ៍ ៖កាលពីថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង៨និង០០នាទី ជនរងគ្រោះឈ្មោះ សាន ស្រីមុំ ភេទ ស្រី អាយុ ៣០ឆ្នាំ បានជិះម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៍ខ្មៅ សេរី២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1DH 3242 មកចតទុកនៅមុខផ្ទះបងប្រុស ផ្ទះលេខ២៩៣ ផ្លូវលេខ៥១BT ភូមិសន្សំកុសល៣ សង្កាត់ បឹងទំពន់ទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ (ចំណុចកើតហេតុ) ហើយចូលទៅអង្គុយលេងក្នុងផ្ទះ ដោយបានទុកកូនសោរនៅជាប់ម៉ូតូ លុះដល់វេលាម៉ោង១១និង៣០នាទី ថ្ងៃដដែល ជនរងគ្រោះឈ្មោះ សាន ស្រីមុំ បានចេញមកយកម៉ូតូស្រាប់តែបាត់មិនឃើញ ទើបនៅថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង០៩និង៣០នាទី ជនរងគ្រោះឈ្មោះ សាន ស្រីមុំ បានមកដាក់ពាក្យបណ្តឹងនៅស្នាក់ការនគរបាលប៉ុស្តិ៍បឹងទំពន់ទី១ឲ្យជួយស្រាវជ្រាវរក ភ្លាមនោះសមត្ថកិច្ចយើងបានចុះទៅពិនិត្យមើលកាមេរ៉ាសុវត្ថិភាពដែលបំពាក់នៅកន្លែងកើតហេតុឃើញស្គាល់មុខជនសង្ស័យឈ្មោះ ម៉ែន រដ្ឋា ហៅ ថា ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ជាអ្នកលួចយកម៉ូតូម៉ាកសេ១២៥ ពណ៍ខ្មៅ របស់ជនរងគ្រោះឈ្មោះ សាន ស្រីមុំ ។ លុះមកដល់ថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង២១ម៉០០នាទី កម្លាំងផ្នែកអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និង កម្លាំងនគរបាលប៉ុស្តិ៍បឹងទំពន់ទី១ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះ ម៉ែន រដ្ឋា ហៅ ថា នៅចំណុចផ្លូវបេតុង ភូមិ ត្នោតជ្រុំ សង្កាត់ បឹងទំពន់ទី២ ខណ្ឌ មានជ័យ យកមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍បឹងទំពន់ទី១ចាត់ការតាមច្បាប់តែម្តង ។
បច្ចុប្បន្នជនសង្ស័យឈ្មោះ ម៉ែន រដ្ឋា ហៅ ថា ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

 

មតិយោបល់