មានសំនួរខ្លះសួរថា ប្រសិនបើខ្ញុំលុបលាងមុខនឹងទឹកផ្កាឈូកនៅពេលព្រឹក តើវាប្រសើរ ឬក៏អាក្រក់សម្រាប់ស្បែករបស់ខ្ញុំ? បើតាមលោកវេជ្ជបណ្ឌិត Dennis Gross ដែលជាអ្នករកឃើញជម្ងឺសើស្បែកទី៥ក្នុងចំណោមជម្ងឺទាំង៩០០មុខនៅក្នុងទីក្រុងញ៉ូយ៉ក និងជាអ្នកព្យាបាលជម្ងឺសើស្បែកផងដែរនោះ មានប្រសាសន៍ថា ការលាងសម្អាតស្បែកមុខដោយប្រើទឹកផ្កាឈូកគឺពិតជាប្រសើរខ្លាំងណាស់។
លោកវេជ្ជបណ្ឌិត Dennis Gross បានបន្តទៀតថា ការមុជទឹកផ្កាឈូក គឺជាពេលវេលាដ៏ប្រសើរដើម្បីម៉ាស្សា និងសម្អាតមុខយ៉ាងថ្មមៗ ព្រោះវាបានចូលទៅសម្អាតរន្ធញើសដោយងាយ។ ទឹកផ្កាឈូកដើរតួនាទីយ៉ាងសំខាន់ក្នុងការស្ទីមមុខ ដែលអាចជួយបើករន្ធញើសរបស់អ្នកឲ្យមានចរន្តចេញចូល។ មិនតែប៉ុណ្ណោះសារធាតុខ្លាញ់ និងប្រេងដែលជាមេរោគបណ្តាលឲ្យកើតមុន ប្រសិនបើពួកវាជ្រាបចូលទៅក្នុងរន្ធញើសក៏អាចប្រែក្លាយជាទឹកបានដែរ។ រីឯការអនុវត្តសម្អាតលោកអ្នកត្រូវធ្វើការដុសថ្នមៗ នៅពេលដែលចាប់ផ្តើមមុជទឹកផ្កាឈូក ធ្វើបែបនេះវាអាចជម្រះនូវភាពកខ្វក់ ព្រមទាំងម៉ូលេគុលប្រេងចេញពីស្បែករបស់អ្នក។ មិនតែប៉ុណ្ណោះវាអាចជួយបើករន្ធញើសហើយនិងធ្វើឲ្យស្បែករបស់អ្នកលូតលាស់បានល្អថែមទៀត៕
ចុចទីនេះមើលប្រភពដើមសហការជាមួយនឹងដំណឹង
មតិយោបល់