តាកែវៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅ ថ្ងៃ ទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២០ វេលា ម៉ោង៣និង ០០ នាទី មាន ករណី អគ្គិភ័យ មួយ បាន ឆាបឆេះ ផ្ទះ របស់ ប្រជាពលរដ្ឋ ស្ថិត នៅ ក្នុងភូមិ ត្រពាំង ឈូក ឃុំរ វៀង ស្រុក សំរោង ខេត្តតាកែវ ។
ក្រោយ ពី ទទួល បាន ដំណឹង ភ្លាម កម្លាំង អន្តរាគមន៍ នៃ អធិការដ្ឋាន នគរបាល ស្រុក សំរោង ក្រោម ការ ដឹកនាំ បញ្ជា ដោយ ផ្ទាល់ របស់ លោក វរសេនីយ៍ឯក ភី ឈុ ន សហការ ជាមួយ ប៉ុស្តិ៍ រដ្ឋបាល ឃុំរ វៀង លោក មេ ភូមិ មេឃុំ និង ប្រជា ការពារ បាន ចុះ ទៅ ជួយ បាញ់ ពន្លត់ ដោយ ប្រើប្រាស់ ទឹក អស់ ចំនួន ១ ឡាន ទើប អាច ពន្លត់ភ្លើង បានជា ស្ថាពរ មិន បណ្ដាល ឱ្យ ឆេះ រាលដាល ដល់ ផ្ទះ ជិតខាង ។
ម្ចាស់ផ្ទះ មានឈ្មោះ យ៉ា ប៊ុ ន ធឿ ន ភេទ ប្រុស អាយុ ៥០ ឆ្នាំ មុខរបរ ជា កសិករ និង ប្រពន្ធ ឈ្មោះ កាន់ តន អាយុ ៤៧ ឆ្នាំ មាន ទីលំនៅ ភូមិ – ឃុំ កើតហេតុ ខាងលើ ។
ផ្ទះ រង គ្រោះ មាន ទំហំ ៦ ម៉ែត្រ គុណ នឹង ៧ ម៉ែត្រ ធ្វើ អំពី ឈើ ប្រក់ ក្បឿង ជញ្ជាំង ក្តា រនាប ក្ដារ ។ សម្ភារៈ ខូចខាត រួម មានផ្ទះ ១ ខ្នង ឆេះ អស់ទាំង ស្រុង ស្រូវ ចំនួន ៣០ បាវ កង់ ចំនួន ១ គ្រឿង ម៉ាស៊ីនដេរ ចំនួន ១ គ្រឿង ម៉ាស៊ីន ព្រី ន ចំនួន ១ កុំព្យូទ័រ ចំនួន ១ ប្រាក់ ៣០០ ដុល្លារ ខ្សែ ក មាស ចំនួន ៣ ជី និង សម្ភារៈ លក់ដូរ មួយ ចំនួន ទៀត សរុប ការ ខូចខាត ទាំងអស់ ប្រហែល ២២.០០០ ដុល្លារ ។
មូលហេតុ នៃ អគ្គិភ័យ នេះ បណ្ដាល មក ពី ឆ្លង ចរន្តអគ្គិសនី ៕
មតិយោបល់