ភ្នំពេញៈ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ សូមគោរពរាយការណ៍ នៅថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង១១និង ៣០ នាទី កម្លាំងជំនាញរបស់ការិយាល័យបន្តស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន ០១ នាក់ នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ ផ្លូវ៤៣០ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ និងចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព ចំនួន០១ គ្រឿង និងស្លាកលេខម៉ូតូភ្នំពេញ១GJ៥០២២ចំនួន០១ បន្ទះ ដែលពាក់ពន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាក OPPOA៩២ ពណ៌ ខ្មៅ ស៊ីមកាតលេខ ០៩៦ ៥៤៣៩៨៣៩ ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៣២ ផ្លូវលេខ៩ ក្រុម២៦ ភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២០ វេលាម៉ោង ១៥ និង ០០ នាទី បញ្ជូនមកការិយាល័យដើម្បីសាកសួរចាត់ការតាមនីតិវិធីមាន៖
-ឈ្មោះ ឡូត ណារិទ្ធ ហៅ មាន ភេទប្រុស អាយុ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ
-ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
វត្ថុតាងចាប់យក
-ម៉ូតូម៉ាកស៊ុយហ៊្សុយគីនិច ពណ៌ សលាយក្រហម (បិតស្កុតពណ៌សលាយទឹកប៊ិច) លេខតួ ៣០៤៦៥៦ លេខម៉ាស៊ីន ៣០៤៦៤៥ ចំនួន០១ គ្រឿង និងស្លាកលេខម៉ូតូភ្នំពេញ១GJ៥០២២ចំនួន០១ បន្ទះ
ជនរងគ្រោះ
-ឈ្មោះ ឱ ដាវី ភេទ ស្រី អាយុ ២៨ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលេខ៦A ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុន
សម្ភារៈបាត់បង់
-ទូរសព្ទ័ដៃម៉ាក OPPOA៩២ ពណ៌ ខ្មៅ ស៊ីមកាតលេខ ០៩៦ ៥៤៣៩៨៣៩
ហេតុការណ៏ៈ កាលពីថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២០ វេលាម៉ោង ១៥ និង ០០ នាទី មានករណី អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាក OPPO A៩២ ពណ៌ ខ្មៅ ស៊ីមកាត លេខ ០៩៦ ៥៤៣៩៨៣៩) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៣២ ផ្លូវលេខ៩ ក្រុម២៦ ភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន ០៤ នាក់ ជិះម៉ូតូចំនួន ០៣ គ្រឿង ។ នៅពេលជនសង្ស័យជិះម៉ូតូមកដល់ចំណុចកើតហេតុខាងលើ ក៏បានឃើញជនរងគ្រោះកំពុងឈរនៅចំណុចកើតហេតុកាន់ទូរសព្ទ័ដៃថតរូប ភ្លាមនោះជនសង្ស័យបានឃើញក៏បានជិះ ម៉ូតូចូលទៅជិតហើយធ្វើសកម្មភាពឆក់យកទូរសព្ទដៃ ពីជនរងគ្រោះបានសម្រេច រួចជិះម៉ូតូគេចខ្លួន បាត់អស់ ។
បច្ចុប្បន្នជនសង្ស័យខាងលើការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕
មតិយោបល់