ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ លួចម៉ូតូបាន ៣ថ្ងៃ ត្រូវសមត្ថកិច្ច ២ស្រុកសហការគ្នា ឃាត់ខ្លួន នៅខេត្តបាត់ដំបង

បាត់ដំបង: កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៥និង ០០នាទី អនុវត្តតាមយោបល់ដឹកនាំរបស់លោក សាត គឹមសាន ស្នង ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ សេង លុច អធិការនគរ បាល ស្រុកថ្មគោល រួមសហការជាមួយសមត្ថកិច្ចនគរបាលស្រុកបវេលដែលមានលោកវរ សេ នីយ៍ឯក សុខ សារិន ជាអធិការនគរបាលស្រុកធ្វើការឃាត់ខ្លួនជនសង័្សយចំនួនម្នាក់ នៅចំណុចភូមិស្វាយអារ ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ក្នុងករណី (លួចយកម៉ូតូ)។

ជនសង័្សយមានឈ្មោះ ស៊ុន បញ្ញា ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលក្នុងនោះបានធ្វើការដកហូតម៉ូតូចំនួន ១គ្រឿងម៉ាក ហុងដា C125 ពណ៌ខ្មៅ ស៊េរី២០១៨ (គ្មានស្លាកលេខ) លេខតួនិងលេខម៉ាស៊ីនND125ME5158890 ជារបស់ជនរងគ្រោះ។

សូមជម្រាបជូនថាមុននឹងឈានដល់ការឃាត់ខ្លួននេះ គឺកាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១០និង៣០នាទី នៅចំណុចក្រុម០៤ ភូមិគោកខ្ពស់ ឃុំរូងជ្រៃ ស្រុកថ្មគោល មានករណីលួច ម៉ូតូមួយកើតឡើងដែលបង្កដោយជន សង្ស័យមិនស្គាល់អត្តសញ្ញាណ បានលួចម៉ូតូមួយគ្រឿងរបស់ឈ្មោះ ធួន ប៊ុនថេន ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិបល្ល័ងក្រោម ឃុំរូងជ្រៃ ស្រុកថ្ម គោល ខេត្តបាត់ដំបង ដែលម៉ូតូនោះគឺម៉ាក ហុងដា C125 ពណ៌ខ្មៅ ស៊េរី២០១៨ ពាក់ស្លាកលេខ បាត់ដំបង 1A-B9785 លេខតួនិងម៉ាស៊ីន ND125ME5158890។

នៅក្រោយពេលកើតហេតុជនរងគ្រោះបានដាក់ ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាលស្រុកថ្មគោល អំពីករណីនេះ ហើយឆ្លងតាមរយ:ការស្រាវ ជ្រាវ ស៊ើបអង្កេតរហូតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៥និង០០នាទី ទើបសមត្ថកិច្ចទាំងពីរស្រុកសហការធ្វើការឃាត់ខ្លួនជនសង្ស័យបានតែម្តង។

ពេលនេះសមត្ថកិច្ចនគរបាល បានកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ អនុវត្តតាមផ្លូវច្បាប់ រីឯម៉ូតូបានប្រគល់ជូនម្ចាស់វិញ៕

មតិយោបល់