ភ្នំពេញៈ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ នៅថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង៨និង ៣០ នាទី កម្លាំងជំនាញរបស់ការិយាល័យស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ ចំណុចសណ្ឋាគារ NII SAIAI ផ្លូវលេខ៥១៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួច (ទូរសព្ទ័ដៃម៉ាក អាយហ្វូន ១១ ពណ៌ក្រហម និង នាឡិកាដៃម៉ាកហូវៃGT2 ) ប្រព្រឹត្តនៅចំណុចមុខសណ្ឋាគារហ៊ីម៉ាវ៉ារី ផ្លូវព្រះស៊ីសុវត្ថិ ភូមិ១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង ៧ និង ៤០ នាទី បញ្ជូនមកការិយាល័យចាត់ការតាមនីតិវិធី មាន៖
១-ឈ្មោះ DANIEL ZACCANTI ភេទ ប្រុស អាយុ៤២ ឆ្នាំ ជនជាតិ អាហ្សង់ទីន
-មុខរបរមិនពិតប្រាកដ
-ស្នាក់នៅសណ្ឋាគារNII SAIAI ផ្លូវលេខ៥១៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
២-ឈ្មោះ STUART BREAKELL ភេទ ប្រុស អាយុ៤២ ឆ្នាំ ជនជាតិ អង់គ្លេស
-មុខរបរ មិនពិតប្រាកដ
-ស្នាក់នៅសណ្ឋាគារNII SAIAI ផ្លូវលេខ៥១៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
៣-ឈ្មោះ JAMIE LOUISEz RHODES ភេទ ស្រី អាយុ ៣៣ ឆ្នាំ ជនជាតិ អង់គ្លេស
-មុខរបរ គ្រូបង្រៀន
-ស្នាក់នៅសណ្ឋាគារNII SAIAI ផ្លូវលេខ៥១៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
វត្ថុតាងចាប់យក
-រថយន្តមួយគ្រឿងម៉ាកតូយ៉ូតាឡិចស៊ីស អែអ៊ិច៣០០ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ ២O៦៥៣៧
-ប្រអប់ដាក់កញ្ឆា ,ក្រាមសថ្លា(Epsom Salt) កន្លះកញ្ចប់តូច ,ទូរសព្ទដៃម៉ាកហូវៃ ពណ៌ស្វាយ ចំនួន ០១ គ្រឿង ,ទូរសព្ទ័ដៃម៉ាកអុបប៉ូ ពណ៌ក្រហម ស៊ីមកាតលេខ០៧៧ ៨៧៥០៩៣ ,កាបូបដៃពណ៌ផ្កាឈូក ,ប្រាក់ដុល្លារចំនួន ១០ ដុល្លារអាមេរិក ,ប្រាក់រៀលចំនួន ១៣,០០០រៀល ,កាបូបពណ៌ខ្មៅចំនួន០១ មានប្រាក់រៀល ចំនួន ១០,០០០រៀល
-កាបូបស្ពាយម៉ាក BL ពណ៌ ខ្មៅ ចំនួន ០១ មានកុំព្យូទ័រលេបថប់ចំនួន ០២ គ្រឿង ម៉ាកLenovo (តូច)និងម៉ាកFMV BIBLO ពណ៌ ទឹកប្រាក់ , ដុំសាកថ្មទូរសព្ទ័ដៃម៉ាក OPPO ចំនួន ០១ ,កាស់សម្រាប់ស្តាប់សម្លេងម៉ាក OPPO ពណ៌ ស ចំនួន ០១ និង Heat Dese កុំព្យូទ័រម៉ាក VGREEN ពណ៌ ខ្មៅ ចំនួន ០១ ,ខ្សែសាកថ្ម ចំនួន ០៣ ។
-ម៉ូនីទ័រ កុំព្យូទ័រម៉ាកDell ពណ៌ខ្មៅ ចំនួន ០១ គ្រឿង
-ម៉ាស៊ីនព្រីនធឺម៉ាក Epson ពណ៌ ខ្មៅ ចំនួន ០១ គ្រឿង
-ម្សៅក្រាម ពណ៌ ស ថ្លា មួយកញ្ចប់តូច និងបំពង់កែវតូច ចំនួន ១៥០ បំពង់
-ទុយោជ័រ ចំនួន ០៣ ដើម
-បំពង់កែវសម្រាប់ប្រើប្រាស់គ្រឿងញៀន ចំនួន ០៣
-ដែកកេះអត់ក្បាលចំនួន ០១
-សម្ភាៈប្រើប្រាស់ផ្ទាល់ខ្លួន ច្រកក្នុងថង់ពណ៌ខ្មៅចងមាត់ ចំនួន ០៣ ថង់ធំ
-កាបូបស្ពាយពណ៌ដី លាយខ្មៅ ច្រកសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួន ចំនួន ០១
-កាបូបស្ពាយចំហៀង(ស្រី) ពណ៌ ខ្មៅ ដាក់សម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួន ចំនួន ០១
ជនរងគ្រោះ
-ឈ្មោះ នួន ភីរម្យ ភេទ ប្រុស អាយុ ៤១ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះលេខ១០អា ផ្លូវលេខ២១៥ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ លក់ទូរសព្ទ័
សម្ភារៈបាត់បង់
-ទូរសព្ទ័ដៃម៉ាក អាយហ្វូន ១១ ពណ៌ក្រហម និង នាឡិកាដៃម៉ាកហូវៃGT2
ហេតុការណ៏ៈ កាលពីថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង ១៩ និង ៤០ នាទី មានករណី អំពើលួច (ទូរសព្ទ័ដៃម៉ាកអាយហ្វូន១១ ពណ៌ក្រហម និង នាឡិកាដៃម៉ាកហូវៃGT2 ) ប្រព្រឹត្តនៅចំណុចមុខសណ្ឋាគារ ហ៊ីម៉ាវ៉ារី ផ្លូវព្រះស៊ីសុវត្ថិ ភូមិ១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន ០២ នាក់ ជិះរថយន្តចំនួន ០១ គ្រឿង គឺ ឈ្មោះ STUART BREAKELL បើករថយន្តម៉ាកតូយ៉ូតាឡិចស៊ីស អែអ៊ិច៣០០ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ ២Q ៦៥៣៧ ដឹកឈ្មោះ DANIEL ZACCANTI ធ្វើដំណើរមកហាងលក់ទូរសព្ទ័ដៃរបស់ជនរងគ្រោះ ដើម្បីរកទិញទូរសព្ទ័ដៃ បន្ទាប់ពីមើលទូរសព្ទ័ដៃដែលដាក់តាំងរួច ជនសង្ស័យក៏បានសុំលេខទូរសព្ទ័ជនរងគ្រោះហើយក៏ជិះរថយន្តត្រឡប់ទៅវិញបន្ទាប់មកជនសង្ស័យបានផ្ញើសារតាមតេឡេក្រាមមកជនរងគ្រោះជាភាសាអង់គ្លេស ដោយប្រាប់ឲ្យជនរងគ្រោះយកទូរសព្ទ័ដៃម៉ាកអាយ ហ្វូន១១ ពណ៌ក្រហម និង នាឡិកាដៃម៉ាកហូវៃGT2 មកឲ្យពួកគេនៅចំណុចកើតហេតុខាងលើ ពេលនោះជនរងគ្រោះក៏បានយកទូរសព្ទ័ដៃទៅឲ្យជនសង្ស័យ នៅចំណុចកើតហេតុខាងលើតាមការកម្មង់ ពេលទៅដល់ចំណុចកើតហេតុ ជនរងគ្រោះក៏បានជួបជនសង្ស័យឈ្មោះ DANIEL ZACCANTI នៅមុខសណ្ឋាគារ ហើយពេលនោះជនសង្ស័យឈ្មោះ DANIEL ZACCANTI បានប្រាប់ជនរងគ្រោះថា វាសុំយកទូរសព្ទ័ដៃយកទៅឲ្យមិត្តស្រីរបស់វាមើលនៅក្នុងសណ្ឋាគារសិន ជនរងគ្រោះក៏ប្រគល់ថង់ដាក់ទូរសព្ទ័ដៃឲ្យទៅជនសង្ស័យ ហើយជនសង្ស័យក៏បានកាន់ថង់ដាក់ទូរសព្ទ័ដៃចូលទៅក្នុងសណ្ឋាគារ ជនរងគ្រោះក៏ដើរទៅតាមក្រោយ ប៉ុន្តែជនសង្ស័យបានដើរយ៉ាងលឿនហើយគេចទៅឡើងជិះរថយន្តដែលមាន ឈ្មោះ STUART BREAKELL បញ្ឆេះរង់ចាំជាស្រេចនៅកន្លែងចតរថយន្ត រួចឡើងជិះរថយន្តគេចខ្លួនបាត់តែម្តង ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕
មតិយោបល់