ភ្នំពេញៈ នាពេលបច្ចុប្បន្ននេះ សកម្មភាពចោរលួច ឆក់ ប្លន់ហាក់កំពុងតែធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងភ្នំពេញមានការខ្លាចរអាយ៉ាងខ្លាំង ដោយសារតែគេសង្កេតឃើញសកម្មភាពទាំងនោះតែងតែកើតមានជារៀងរាល់ថ្ងៃ ហើយអំពើឆក់ប្លន់ទាំងនោះ ជួនកាលធ្វើឲ្យប្រជាពលរដ្ឋរងរបួសធ្ងន់ធ្ងរ និងពេលខ្លះទៀតធ្វើឲ្យប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិតថែមទៀតផង។
អំពើចោរកម្មឆក់ប្លន់ទាំងនោះហាក់មិនអន់ថយសោះ បើទោះបីជាកម្លាំងសមត្ថកិច្ចនៅតាមមូលដ្ឋានព្យាយាមបង្ក្រាបយ៉ាងសកម្មក៏ដោយ។
ជាក់ស្តែងកាលពីពេលថ្មីៗនេះ កាមេរ៉ាសុវត្ថិភាពបំពាក់ជាប់នៅក្នុងរថយន្តថតបានទាំងស្រុងនូវសកម្មភាពចោរឆក់កាបូបពីស្ត្រីម្នាក់នៅតាមដងផ្លូវ បណ្តាលឲ្យស្ត្រីរងគ្រោះដួលបោកនឹងថ្នល់រងរបួសស្ទើរក្រោកមិនរួច។
យោងតាមកាមេរ៉ាសុវត្ថិភាពនោះបានឲ្យដឹងថា ហេតុការណ៍ឆក់កាបូបនោះកើតឡើងកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅម្តុំសាលាសន្ធរមុខ ចំណែកឯស្លាកលេខរបស់ចោរនោះគឺ កំពត 1H-8059។
ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងរាជធានីភ្នំពេញ សូមបង្កើនការប្រុងប្រយ័ត្នក្នុងពេលធ្វើដំណើរ ដើម្បីចៀសវាងការបាត់បង់ទ្រព្យសម្បត្តិនិងទទួលរងគ្រោះថ្នាក់ផ្សេងៗ៕
https://youtu.be/aQg87cIhK70
មតិយោបល់