អង់គ្លេស៖ប្រធានក្រុមក្លិបហង្សក្រហម Steven Gerrard បានសារភាពថា ភាពឈឺចាប់ ចំពោះការមើលក្រុមផ្សេងទៀតលេង ក្នុងក្របខណ្ឌ Champions League កន្លងមក ឥឡូវហង្សក្រហម ដល់ពេលភ្លក់រស់ជាតិផ្អែមវិញហើយ ។
Liverpool ហង្សក្រហម នឹងបង្ហាញខ្លួនលេង ជាមួយនឹង PFC Ludogorets Razgrad ស្ថិតនៅក្នុងពូល B វេលាម៉ោង ១ និង ៤៥ នាទី ត្រូវនឹងថ្ងៃទី ១៧ ខែ កញ្ញានេះ ដែលជាលើកទី ១ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក បន្ទាប់ពីស្វែងរកតំណែងលេងរងលេខ ២ ក្នុងក្របខណ្ឌ Premier League ។
កីឡាករ Steven Gerrard ធ្លាប់បានដឹកនាំក្រុម លេងក្នុងក្របខណ្ឌ Champions League នៅឆ្នាំ ២០០៥ ហើយអវត្តមានបន្តបន្ទាប់ ធ្វើឲ្យក្រុមមួយនេះ ពិបាកខ្លួន ។
ក្រៅពីហង្សក្រហម នៅថ្ងៃជាមួយនឹងគ្នា ក្លិប Real Madrid នឹងប៉ះ Basel ក្លិប Juventus ប៉ះ Malmo FF និង Olympiakos ប៉ះ ក្លិបម្ចាស់ជើងឯកអេស្ប៉ាញ Atletico Madrid ៕
មតិយោបល់