ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយបុរសម្នាក់
បានបើករថយន្ត រេចង្កូតទៅបុកបង្គោលភ្លើង បណ្ដាលឲ្យដួលរាបដល់ដី និងរបួសមនុស្សម្នាក់។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១និង៤០នាទី រសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២០ ត្រង់ចំណុចផ្លូវបែកជាបួន តាមបណ្តោយមហាវិថីឈ្នះឈ្នះ កែងផ្លូវភ្នំពេញហាន់ណូយ ក្នុងភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
រថយន្តបង្ក ពណ៌ស ពាក់ផ្លាកលេខ តាកែវ 3A- 1435 បើកដោយបុរសម្នាក់។
ដំណើររឿង៖ ដំបូងទ្បើងគេឃើញ បុរសម្នាក់ បើករថយន្តបង្ក តាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់កន្លែងកើតហេតុ ដោយសាររថយន្តនៅខាងមុខច្រើន ហើយ ជាន់ហ្រាំងមិនស៊ី ខ្លាចបុកគេ ទើបតៃកុងបត់ចង្កូតមកឆ្វេងដៃ ឡើងខឿនសួនទ្រូងផ្លូវ បណ្ដាលឲ្យបុកបង្គោលភ្លើង បាក់០១ ដើម រួចបន្តទៅប៉ះម៉ូតូ ១គ្រឿងទៀត ធ្វើដំណើរបញ្ច្រាសទិសគ្នា បង្កឱ្យបុរសអ្នកបើកម៉ូតូរងរបួស ត្រូវបានបញ្ជូនទៅមន្ទីពេទ្យ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះវាស់វែង រួចយកវត្ថុតាងបញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនីតិវិធី៕










មតិយោបល់