ព័ត៌មានជាតិ

ជនសង្ស័យប្រុសស្រី ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កំពត: កាលពីវេលាម៉ោង ៣ និង៣៥ នាទីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងជំនាញ បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងចែកចាយគ្រឿងញៀន ស្ថិតនៅភូមិស្វាយធំ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត។

ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យបានចំនួន ០២ នាក់៖ ទី១ឈ្មោះ ខៃ សំណាង ភេទប្រុស អាយុ ២០ ឆ្នាំ ០១នាក់ និងទី២.ឈ្មោះ ហេង គឹមបូ ភេទ ស្រី អាយុ ១៩ ឆ្នាំ អ្នកទាំងពីររស់នៅភូមិ-ឃុំកើតហេតុ។

ដកហូតថ្នាំញៀនបាន ០៨កញ្ចប់។

បច្ចុប្បន្នជនសង្ស័យទាំងពីរ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់