ព័ត៌មានជាតិ

កម្មកររោងចក្រ ៦នាក់​ រងរបួស ករណីគ្រោះថ្នាក់ចរាចរណ៍

ព្រះសីហនុ: នៅវេលាម៉ោង ៧និង០០នាទីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត បណ្តាលឲ្យកម្មកររោងចក្ររងរបួសចំនួន ៦នាក់ ស្ថិតនៅចំណុចភូមិត្រពាំងស្អុយ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្រោយពីកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង វាស់វែងយកវត្ថុតាងទៅរក្សាទុក ដើម្បីចាត់ការតាមនីតិវិធី រីឯអ្នករងរបួសបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់