ព័ត៌មានជាតិ

អាសូរណាស់! បងប្រុសឃើញប្អូនរអិលជើងធ្លាក់ទឹកស្រះខំស្ទុះទៅជួយ បណ្ដាលឲ្យលង់ស្លាប់ខ្លួនឯង

កណ្ដាលៈ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៨និង៣០នាទី មានករណីលង់ទឹកស្លាប់(ទឹកស្រះ) ចំណុចស្រះទឹកវត្តបទុមអង្គារស្ទឹងស្ថិត នៅភូមិជ្រោយដង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ អុក សុខណាវី ភេទស្រី អាយុ ១៤ឆ្នាំ ជនជាតិខ្មរ មុខរបរសិស្ស មានទីលំនៅភូមិឃុំកើតហេតុ(ស្លាប់)។

សភាពនៃរឿងហេតុ៖ នៅថ្ងែខែឆ្នាំកើតហេតុខាងលើ ជនរងគ្រោះ និងប្អូនបង្កើតបានចូលទៅលេងក្នុងវត្តបុទុមគង្គារស្ទឹង ស្ថិតនៅក្នុងភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានជិះកុងឌុបប្អូនប្រុសបង្កើតទើបតែមានអាយុ ០១ខួបទៅ
លេងកញ្ចុះនៅមាត់ស្រះទឹកក្នុងវត្តបុទុមគង្គារស្ទឹង ដែលមានទំហំបណ្តោយ ៣០ម៉ែត្រ នឹងទទឹង ២៥ម៉ែត្រ ដែលមានទឹកជម្រៅ ០៥ម៉ែត្រពេល
នោះប្អូនជនរងគ្រោះខាងលើ ដើរទៅមាត់ស្រះក៏រអិលចូលក្នុងស្រះទឹកតែម្តង ពេលឃើញដូច្នេះជនរងគ្រោះក៏បានស្ទុះទៅជួយប្អូនប្រុស ដែលលង់ទឹកស្រះនោះ តែមិនទាន់បានជួយប្អូនផង ស្រាប់តែជនរងគ្រោះរអិលជើងធ្លាក់ចូលក្នុងស្រះទឹកនោះតែម្ដង។ លុះបានហែល១៥នាទីក្រោយមកក៏មានប្រជាពលរដ្ឋចុះមកជួយស្រង់ជនរង
គ្រោះបញ្ជូនទៅមណ្ឌលសុខភាពសំរោងធំ ពេលទៅដល់មណ្ឌលសុខភាពសំរោងធំ ខាងមណ្ឌលសុខភាពសំរោងធំបាន
បញ្ជូនជនរងគ្រោះទៅមន្ទីពេទ្យជោរ៉ៃភ្នំពេញ តែពេលទៅដល់ពេទ្យជនរងគ្រោះបានដាច់ខ្យល់ស្លាប់តែម្ដង។

ក្រោយពីទទួលព័ត៌មានបានភ្លាមកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ សហការជាមួយកម្លាំងផ្នែកជំនាញស្រុកកៀនស្វាយ គ្រូពេទ្យមណ្ឌលសុខភាពសំរោងធំ និងអាជ្ញាធរឃុំសំរោងធំ បានចុះដល់ចំណុចកើតហេតុ ដើម្បីធ្វើការពិនិត្យសពជនរងគ្រោះឃើញថា សពជនរងគ្រោះពិតជាស្លាប់ដោយសាលង់ទឹកស្រះពិតប្រាកដមែន៕

មតិយោបល់