ព័ត៌មានជាតិ

គួរឲ្យអាសូរ! បុរសម្នាក់ ជិះម៉ូតូបុកលូប្រអប់ ទុកនៅចិញ្ចើមផ្លូវ បណ្តាលឲ្យដួលស្លាប់

ប៉ៃលិន:​ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅវេលាម៉ោង២២និង៤០នាទីថ្ងៃអាទិត្យ​ ១៤កើតខែមិគសិរ​ ឆ្នាំជូត​ ទោស័ក ព.ស. ២៥៦៤ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូដួលដោយខ្លួនឯង បុកលូប្រអប់ទុកនៅចិញ្ចើមផ្លូវ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតមនុស្សម្នាក់ និងខូចខាតម៉ូតូកម្រិតធ្ងន់០១គ្រឿង ហេតុការនេះបានកើតឡើង នៅចំណុចជិតគល់ស្ពានអូរតាប្រាង ស្ថិតក្នុងភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ជនរងគ្រោះឈ្មោះ ហេង ប៊ុនថៃ ភេទប្រុស អាយុ២១ឆ្នាំ ទីលំនៅភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មកធ្វើការសំណង់ នៅចំណុចភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន (ស្លាប់នៅនឹងកន្លែងកើតហេតុ) ។

មូលហេតុ៖ បើកបរល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន និងស្ថិតក្នុងស្ថានភាពស្រវឹង ។

បច្ចុប្បន្ន សពត្រូវបានប្រគល់ឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់