លោកប្រធានាធិបតី សហរដ្ឋអាម៉េរិក បារ៉ាក់ អូបាម៉ា នៅថ្ងៃពុធ ទី០១ ខែតុលា បាន សម្តែងនូវការព្រួយបារម្ភ យ៉ាងជ្រាលជ្រៅ ចំពោះមុខលោកនាយករដ្ឋមន្ត្រី អ៊ីស្រាអែល ប៊ិនចាមីន ណឺ តាន់យ៉ាហ៊ូ អំពីគម្រោងការរបស់ប្រទេសមជ្ឈិមបូព៌ាមួយនេះ ក្នុងការសាងសង់ លំនៅដ្ឋាន ២.៦១០ខ្នង បន្ថែមទៀត សម្រាប់ប្រជាជនអ៊ីស្រាអែលនៅតំបន ហ្សេរុយសាឡឹម ខាងកើតនោះ ។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែតុលា ឆ្នាំ២០១៤ នេះទៀត ថា មេដឹកនាំទាំងពីរបានជួបពិភាក្សា ទ្វេភាគីនៅឯសេតវិមាន ក្នុងរដ្ឋធានី វ៉ាស៊ីនតោន រយៈពេល ៩០ នាទី ហើយក្នុងនោះសម្ព័ន្ធមិត្តទាំងពីរ ក៏បានផ្តោតសំខាន់ផងដែរ ទៅលើបញ្ហា អ៊ីរ៉ង់, សន្តិភាពជាមួយ ប៉ាឡេស្ទីន និងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ រដ្ឋឥស្លាម ដែលកំពុងបន្តយ៉ាងក្តៅ គគុក ។
អ្នកនាំពាក្យសេតវិមានអាម៉េរិក ចូស អ៊ឺណែស បានប្រាប់អ្នករាយការណ៍ព័ត៌មាននានាថា “សហរដ្ឋអា ម៉េរិក ពិតជាមានការព្រួយបារម្ភខ្លាំងណាស់ ក្រោយពីបានឭរបាយការណ៍អំពីគម្រោង ដែលរដ្ឋាភិបាល អ៊ីស្រាអែល គ្រោងបន្តការសាងសង់ នៅតំបន់កំពុងរង្គោះរង្គើ ដែលស្ថិតនៅ តំបន់ហ្សេរុយសាឡឹម ខាង កើតនោះ ។ វានឹងក្លាយជារឿងលំបាកមួយបន្ថែមទៀតសម្រាប់ កិច្ចពិភាក្សារកសន្តិភាព ជាមួយប៉ាឡេ ស្ទីន បន្ទាប់ពីការបន្តគម្រោងសាងសង់លំនៅដ្ឋាននេះ” ។
គួរបញ្ជាក់ថា គម្រោងសាងសង់ លំនៅដ្ឋានរបស់អ៊ីស្រាអែល បានផ្អាកតាំងពីឆ្នាំមុននេះមកម្ល៉េះ បន្ទាប់ពី ទទួលបានការរិះគន់ ពីប្រទេសក្នុងតំបន់ និងអន្តរជាតិ ទៅទង្វើរបស់ប្រទេសនេះ នៅលើតំបន់ ហ្សេរុយ សាឡឹម ខាងកើត ដែលមិនទាន់មានការបែងចែកកម្មសិទ្ធិច្បាស់លាស់នោះ ៕
មតិយោបល់