ព័ត៌មានជាតិ

ផ្ទះមួយខ្នងត្រូវភ្លើងឆេះខ្ទេច និង៣ខ្នងទៀត រងការខូចខាត ករណីម្ចាស់ដុតធូបហើយចេញពីផ្ទះ

កំពង់ស្ពឺ: នៅថ្ងៃទីចន្ទ ១៥កើតខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ៣០ខែវិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង ១១និង២០នាទីព្រឹក មានករណីភ្លើងឆេះផ្ទះ នៅភូមិកណ្ដាល ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ម្ចាស់ផ្ទះ ឈ្មោះ ប៉ាញ រិន ភេទប្រុស អាយុ ៦៧ឆ្នាំ នៅភូមិឃុំខាងលើ ។

ការខូចខាត ដូចខាងក្រោម៖
១ -ឆេះផ្ទះអស់ចំនួន០១ខ្នង ធ្វើអំពីឈើប្រក់ក្បឿង សង់ផុតពីដី ទំហំ ៦ម៉x៨ម៉ ឆេះទាំងស្រុង។
២ -ឆេះផ្ទះ របស់ ឈ្មោះ ប៉ាញ ចែម ភេទស្រីអាយុ ៣១ឆ្នាំត្រូវជាកូន ទំហំ ៦ម៉x៧ម៉ ធ្វើពីឈើប្រក់ក្បឿងឆេះអស់ ១ចំហៀង។
៣-ផ្ទះបាយចេះ១ចំហៀង ។
៤-ឆេះសម្ភា:ប្រើប្រាស់ចំនួន ។

មូលហេតុ៖ បណ្ដាលមកពី ម្ចាស់ផ្ទះដុតធូប ហើយចេញពីផ្ទះ ។

ករណីនេះសមត្ថកិច្ចនគរបាលស្រុកភ្នំស្រួច បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០១គ្រឿងទឹកអស់ចំនួន ០១ រថយន្ត និងមានការចូលរួមពីរថយន្តដឹកទឹក របស់ប្រជាពលរដ្ឋ០១គ្រឿងផងដែរ៕

មតិយោបល់