ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងនិងសរុបជាប្រាក់រាប់ពាន់ដុល្លារនៅខេត្តកំពង់ធំ

កំពង់ធំ: ត្រូវនិងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២០ មានករណីអគ្គិភ័យឆេះផ្ទះ០១លើកនិងករណីមនុស្សលង់ទឹកស្លាប់ចំនួន០១លើក កាលពីវេលាម៉ោង០៩និង៣០នាទីស្ថិតនៅភូមិថ្នល់ជាតិ ឃុំបារាយណ៍ ស្រុកបារាយណ៍។
-ម្ចាស់ឈ្មោះ រៀម ចាន់វាសនា ភេទ ប្រុស អាយុ៣៨ឆ្នាំ ប្រពន្ធឈ្មោះ ជា បូលិកា អាយុ៣២ឆ្នាំ
-ប្រភេទសំណង់: ផ្ទះធ្វើអំពីឈើ ទំហំ០៦មx១២ម ដំបូលប្រក់ក្បឿង ជញ្ជាំងក្តា រនាបក្តា។
ខូចខាត:
-ឆេះផ្ទះមួយខ្នងទាំងស្រុងទំហំ០៦មx១២ម
-ប្រាក់ដុល្លាចំនួន១៥០០ដុល្លា
-ប្រាក់រៀលចំនួន៨.០០០.០០០រៀល
-ខ្សែក០១ខ្សែ ក្រវិល០១គូគិតជាប្រាក់ស្មើនិង៩៥០ដុល្លា
-សម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួន។
មូលហេតុ: បណ្តាលមកពីឆ្លងចរន្តអគ្គីសនី។
រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបារាយណ៍បានចេញអន្តរាគមន៍ចំនួន០១គ្រឿង រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកសន្ទុកបានចេញអន្តរាគមន៍ចំនួន០១គ្រឿង និងរថយន្តអគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តបានចេញអន្តរាគមន៍ចំនួន០២គ្រឿងប្រើប្រាស់ទឹកអស់ចំនួន០៤រថយន្តស្មើ១៦ម៉ែត្រគុបរលត់ទាំងស្រុងមិនបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាង៕

 

មតិយោបល់