ព័ត៌មានជាតិ

ជិះម៉ូតូជ្រុលបុករថយន្តបណ្ដាលឲ្យមនុស្សរងរបួស នៅក្រុងព្រះសីហនុ

ព្រះសីហនុ: កាលពីវេលាម៉ោង ១១និង០០នាទីយប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវជិតវេទិកាវិមានរាជ្យ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ។

យោងតាមប្រភពព័ត៌មានពីកន្លែងហេតុបានឲ្យដឹងថា ម៉ូតូបានជ្រុលបុករថយន្តពីក្រោយ ហេតុការណ៍នេះសមត្ថកិច្ចចុះអន្តរាគមន៍ បញ្ជូនជនរងគ្រោះទៅមន្ទីរទេព្យ និងដោះស្រាយតាមនីតិវិធី៕

មតិយោបល់