ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ឪពុកអតីតឧកញ៉ា សុខ ប៊ុនលោក គឹម សុខ បោះបង្គោលរំលោកយកផ្លូវសាធារណ: លោកអភិបាលបញ្ជាឲ្យរើចេញជាបន្ទាន់

ភ្នំពេញៈ លោក គឹម សុខ ដែលគេស្គាល់ថា ត្រូវជាឪពុករបស់លោកឧកញ៉ា សុខ ប៊ុន បានបោះបង្គោល រំលោភយកផ្លូវសាធារណ: និងយកដីចាក់លុបប្រលាយលូមិនឲ្យទឹកហូ ដែលធ្វើផ្ទុយពីគំរោងរបស់សាលា រាជធានីភ្នំពេញ ត្រូវបានរងការរិះគន់ពីសំណាក់ប្រជាពលរដ្ឋយ៉ាងខ្លាំង។

កាលពីថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៦កន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសម្រេចឲ្យធ្វើការ ជុសជុល និងចាក់បេតុងផ្លូវលំមួយខ្សែកំរាស់១៥ស.ម បណ្តោយ២,៨២០ម៉ែត្រ ទទឹង៧ម៉ែត្រ ស្ថិតនៅក្នុង ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា គាត់សប្បាយចិត្តណាស់នៅពេល ដែលសាលា រាជធានីភ្នំពេញ បានអភិវឌ្ឍន៍ផ្លូវលំមួយខ្សែនេះ តែត្រូវបានលោកឧកញ៉ាគឹម សុខ បោះបង្គោលរំលោភយក ផ្លូវសាធារណ:ជាង២ម៉ែត្រ និងលុបប្រព័ន្ធលូ ធ្វើឲ្យមានផលប៉ះពាល់ផ្សេងៗលើដងផ្លូវនេះ។

ខណៈដែលទទួលបានព័ត៌មាននេះ ភ្លាមលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សេនជ័យ និងលោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដឹកនាំមន្ត្រីពាក់ព័ន្ធ បានទៅចុះចុះពិនិត្យ ផ្ទាល់ និងបញ្ជាឲ្យលោកឧកញ៉ា គឹម សុខ ដកបង្គោលនោះ ចេញតាមការកំណត់របស់អាជ្ញាធរខណ្ឌ។

ក្នុងនោះ លោកឧកញ៉ា គឹម សុខ បានយល់ព្រមដកបង្គោល ដែលបោះរំលោភលេីចំណីផ្លូវចេញវិញ ដោយពុំមានការតវ៉ាឡេីយ។

ប្រជាពលរដ្ឋអបអរសាទរ និងកោតសរសេីរ ដល់លោកហែម ដារិទ្ធិ និងលោក សាំ ពិសិដ្ឋ ថាពិតជា ថ្នាក់ដឹកនាំគំរូមែន ខណៈរាស្ត្រមានទុក្ខលំបាក លោកបានស្វែងរកដំណោះស្រាយ ជូនប្រជាពលរដ្ឋទាន់ ពេលវេលាពិតប្រាកដមែន៕

%e1%9e%9a%e1%9f%86%e1%9e%9b%e1%9f%84%e1%9e%97%e1%9e%8a%e1%9e%b8

https://youtu.be/QH2omjHM4Cg

មតិយោបល់