ព័ត៌មានជាតិ

ធ្លាប់ជាប់គុក១ឆ្នាំ ចេញមកមិនទាន់បាត់ក្ដៅគូទផង ត្រូវប៉ូលិសវាយខ្នោះទៀត

ភ្នំពេញ: ជនសង្ស័យម្នាក់ ទើបតែចេញពីពន្ធនាគារ៣ខែ មិនរៀងចាលបានធ្វើសកម្មភាពហែកបង្អូច ចូលផ្ទះលួចទូរស័ព្ទ បាន៥គ្រឿង ម្ចាស់ទាន់ ក៏ចាប់ប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង១០ និង៣០នាទីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ស្ថិតតាមផ្លូវរភ្លើងក្រុម១៤ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ពេជ្រ សុរាជ ភេទប្រុស អាយុ២៩ឆ្នាំ មានកន្លែងស្នាក់នៅមិនពិតប្រាកដ ធ្លាប់ជាប់គុក១ឆ្នាំ ពីបទលួចហើយមានសារធាតុញៀនទៀតផង។ ចំណែកជនរងគ្រោះឈ្មោះ ហួត វណ្ណា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបធ្វើការ សំណង់ ស្នាក់នៅបន្ទប់ជួលកន្លែងទីតាំងកើតហេតុ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានហែកបង្អូច ចូលក្នុងផ្ទះជនរងគ្រោះ លួចទូរស័ព្ទដៃបានចំនួន៥គ្រឿង ពិតប្រាកដមែន ហើយយកទៅបញ្ចាំមួយគ្រឿងម៉ាក អូប៉ូបានលុយ២០ម៉ឺន ចាយអស់ហើយ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួន បន្តទៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ចាត់ការតាមផ្លូវច្បាប់ ចំណែកទូរស័ព្ទជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនម្ចាស់ដើមវិញ៕

មតិយោបល់