ស្វាយរៀងៈ នៅវេលាម៉ោង០៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ មានករណីភ្លើងឆេះផ្ទះទំហំ ៦x៧ ម៉ែត្រ ធ្វើអំពីឈើប្រក់សង្ក័សី ស្ថិតនៅត្រង់ចំណុច ភូមិឈូកស ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ជាកម្មសិទ្ធិរបស់ជនរងគ្រោះឈ្មោះ តូច សាមួន ភេទប្រុស អាយុ៧០ឆ្នាំ នៅភូមិ-ឃុំកើតហេតុ។
សម្ភារៈខូចខាតរួមមាន៖ ផ្ទះចំនួន០១ ខ្នង,ម៉ូតូ ចំនួន០១គ្រឿង, ចំនួន០២ គ្រឿង,ស្រូវ ជាង០១ តោន, ប្រាក់១ លាន៥ សែនរៀល,ប្លង់ដីនិងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ។
មូលហេតុ៖ បណ្តាលមកពីដុតទៀនទុកចោល បណ្ដាលឲ្យឆេះផ្ទះតែម្ដង។
ករណីខាងលើនេះ កម្លាំងសមត្ថកិច្ចមិនបានចេញរថយន្តពន្លត់អគ្គិភ័យអន្តរាគមន៍ទេ ដោយសារជនរងគ្រោះជាម្ចាស់ផ្ទះមិនរាយការណ៍មកសមត្ថកិច្ច៕
មតិយោបល់