ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៧ និង០០នាទី សមត្ថកិច្ចអធិការដ្ឋាននគរបាល ខណ្ឌបឹងកេងកង បានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ករណីហិង្សាដោយចេតនា ធ្វើឲ្យខូចខាតម៉ូតូ និងមួកសុវត្ថិភាព នៅមូលដ្ឋានសង្កាត់ បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ហេតុការណ៍នេះ កើតឡើងវេលាម៉ោង១៨ និង៣០នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្លូវ៣០០ កែវ១០៥ សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង បង្កដោយជនសង្ស័យ រួមបក្ខពួក បានធ្វើសកម្មភាពកាប់វាយបំផ្លិចបំផ្លាញ ម៉ូតូរបស់ជនរងគ្រោះឈ្មោះ គង់ វុទ្ធី ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ២១ ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យឃាត់ខ្លួនចំនួន០៣នាក់រួមមាន៖
១- ឈ្មោះ រ៉េត សេរីរតនៈ ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៥៥ ផ្លូវ៩៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
២- ឈ្មោះ សឹក ប៊ុនណារ៉ា ភេទប្រុស ជាតិខ្មែរ ស្នាក់នៅផ្ទះលេខ២E0 ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
៣- ឈ្មោះ តៃ ណារ៉ុង ហៅខួច ភេទប្រុស ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យក៖ ម៉ូតូចំនួន០២ គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1CS7789 និងម៉ាកNEX ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1HW 3576 ព្រមទាំងដាវចំនួន ០២ ដើម។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាន ខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់