(Reuters) - កាលពីថ្ងៃចន្ទ យោងតាមជនភៀសខ្លួនជនជាតិអេត្យូពីពីររូប និងសាក្សីជនជាតិស៊ូដង់ បួនរូប បានប្រាប់រ៉យទ័រថា យ៉ាងហោចណាស់សាកសពចំនួន ៣០ បានទើរលើច្រាំងទន្លេនៃប្រទេសស៊ូដង់ ដែលស្ថិតនៅតំបន់ Tigray ភាគខាងជើងនៃប្រទេស Ethiopia ហើយពួកគេបានស្រង់សាកសពទាំងនោះរួចហើយ ។
សាកសពទាំងនោះត្រូវបានគេរកឃើញនៅក្នុងទន្លេ Setit ដែលនៅប្រទេសអេត្យូពីត្រូវបានគេស្គាល់ថា ជាទន្លេ Tekeze ជាព្រំប្រទល់រវាងទឹកដីដែលគ្រប់គ្រងដោយកងកម្លាំង Tigrayan និង Amhara ដែលមានសម្ព័ន្ធភាពជាមួយរដ្ឋាភិបាលសហព័ន្ធ Ethiopia ។
នៅចំណុចមួយផ្សេងទៀតទន្លេនេះក៏ខណ្ឌប្រទេសស៊ូដង់ ពីប្រទេស Ethiopia ផងដែរ។
វេជ្ជបណ្ឌិតលោក Tewodros Tefera ជាគ្រូពេទ្យវះកាត់ម្នាក់ដែលបានរត់គេចខ្លួនពីទីក្រុង Humera ព្រំដែនប្រទេស Ethiopia បានប្រាប់រ៉យទ័រថា លោកបានកប់សាកសពចំនួន ១០ ក្នុងរយៈពេល ០៦ ថ្ងៃកន្លងមកនេះ នៅក្នុងប្រទេសស៊ូដង់ ហើយអ្នកនេសាទក្នុងតំបន់ និងជនភៀសខ្លួនបានប្រាប់គាត់ថា សាកសពចំនួន ២៨ ផ្សេងទៀតត្រូវបានរកឃើញ បូករួមទាំងសាកសព ០៧ ទៀតកាលពីថ្ងៃច័ន្ទ។
លោកបាននិយាយថា “ពួកគេត្រូវបានគេបាញ់ចំដើមទ្រូង ពោះ និងជើង ហើយថែមទាំងត្រូវបានគេចងដៃទៀតផង” ។ លោកបានបន្ថែមទៀតថា លោកបានកំណត់អត្តសញ្ញាណសាកសពចំនួន បី ដែលជាជនជាតិ Tigray មកពីទីក្រុង Humera ដោយមានជំនួយពីជនភៀសខ្លួន។ ប្រជាជន Tigray ជាច្រើនបានភៀសខ្លួនចូលទៅក្នុងប្រទេសស៊ូដង់នៅពេលដែលការប្រយុទ្ធគ្នាបានចាប់ផ្តើម។
គាត់បានចែករំលែកវីដេអូចំនួនពីរ មួយបង្ហាញពីបុរសមួយក្រុមដែលកំពុងជីកផ្នូរសម្រាប់កប់សាកសពមួយដែលបានទើរនៅលើច្រាំង ហើយមួយទៀតគឺបុរសទាំងនោះកំពុងកប់សពនោះទៅក្នុងផ្នូរដែលបានជីកថ្មីៗ។
ជនភៀសខ្លួនជនជាតិអេត្យូពីម្នាក់មកពីទីក្រុង Humera ដែលសុំមិនបញ្ចេញឈ្មោះដោយសារខ្លាចប៉ះពាល់ដល់គ្រួសាររបស់គាត់ដែលកំពុងស្ថិតនៅក្នុងប្រទេសអេត្យូពីបាននិយាយថា គាត់បានរកឃើញសាកសពចំនួន ០៩ ៕
មតិយោបល់