ព័ត៌មានជាតិ

ភ្ញាក់ផ្អើល! យុវជន​ម្នាក់​ ធ្វើអត្តឃាតដោយចង​ក​សម្លាប់​ខ្លួន នៅខេត្តបន្ទាយមានជ័យ​

​បន្ទាយ​មាន​ជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ យុវជន​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចង​​ក​ស្លាប់​ភ្ជាប់​នឹង​ភ្នាក់ដៃ​ជណ្តើរ​ឡើង​ទៅ​លើ​ផ្ទះ​ដោយ​ជើង​នៅ​លើ​កាំជណ្តើរ​ទី​៣​កំពស់​ពី​ដី​១,៣០​ម៉ែត្រ​ ។​

​ហេតុការណ៍​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​ថ្ងៃ​ទី​០២​ ខែធ្នូ​ ឆ្នាំ​២០២០​ នៅ​ភូមិ​បន្ទាត់​បោះ​ ឃុំ​ឈ្នួ​រ​មាន​ជ័យ ​ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​ ។​

​លោក​វរសេនីយ៍ឯក​ មាស​ ប្ញ​ទ្ធី​ អធិការ​នគរបាល​ ស្រុក​ព្រះនេត្រព្រះ​ បាន​ឲ្យ​ដ​ដឹង​ថា​​ យុវជន​ដែល​ គិ​ត​ខ្លី​ប្រល័យ​ជីវិត​ខ្លួនឯង​ទាំង​ក្មេងខ្ចី​ ឈ្មោះ​ ផាំង​ គា​ម​ អាយុ​២០​ឆ្នាំ​ រស់នៅ​ភូមិ​បន្ទាត់​បោះ​ ឃុំ​ឈ្នួ​រ​មាន​ជ័យ ​ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​ ។​

​លោក​អធិការ​បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​ថា​​ នៅ​មុន​ពេល​ភ្ញាក់ផ្អើល​នេះ​ មានឈ្មោះ​ ស៊ុម​ ស្រី​ប៉ាន ​ភេទ​ស្រី ​អាយុ​២២​ឆ្នាំ​ ត្រូវជា​បងប្អូន​ជីដូនមួយ​បាន​ប្រាប់​ថា​នៅ​វែ​លា​ម៉ោង​៦​និង​៣០​នាទី​ថ្ងៃ​ទី​០២-១២-២០២០​ ខ្លួន​បាន​ដើរ​ចេញពីផ្ទះ​អ៊ំ​ស្រី​ទៅ​ផ្ទះ​របស់​ខ្លួន​ ដើម្បី​បោសសំអាត​ទីធ្លា​ក្រោមផ្ទះ​ពេល​ទៅ​ដល់​មុខ​ផ្ទះ​ក៏​បានឃើញ​ឈ្មោះ​ផាំង​ គា​ម​ ចង​ក​នឹង​ភ្នាក់ដៃ​ជណ្តើ​នៅ​នឹង​ផ្ទះ​របស់​ខ្លួន​ ហើយ​ក៏​ប្រញាប់​រត់​មក​ប្រាប់​ឲ្យ​អ្នក​ជិតខាង​មក​ជួយ​ពេល​ដែល​អ្នក​ជិតខាង​មក​ដល់​ក៏​បាន​នាំ​គ្នា​ជួយ​ស្រាយ​ខ្សែ​តែ​ឈ្មោះ​ ផាំង​ គា​ម​ បាន​ស្លាប់​បាត់​ទៅ​ហើយ​មិនដឹង​ពី​ពេល​ណា​នោះ​ទេ​ ។​

​លោក​វរសេនីយ៍ឯក​ មាស​ ប្ញ​ទ្ធី​ បាន​បន្ត​ថា​ ​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ ​បាន​បង្កើត​គណៈកម្មការ​ចុះ​ទៅ​ត្រួតពិនិត្យ​នៅ​កន្លែង​កើតហេតុ ​ដែល​មាន​សមាសភាព​កម្លាំង​នគរបាល​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​,​ នគរបាល​ផ្នែក​ពិនិត្យ​និង​វិភាគ​កន្លែង​កើតហេតុ​ នគរបាល​ប៉ុស្តិ៍​ឈ្នួ​រ​មាន​ជ័យ​ គ្រូពេទ្យ​មណ្ឌល​សុខភាព​ឃុំ​ឈ្នួ​រ​មាន​ជ័យ​ និង​អាជ្ញាធរ​ភូមិ​,​ឃុំ​ ។​ ឆ្លង​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ​ ស៊ុម​ ស្រី​ប៉ាន​ ភេទ​ស្រី​ អាយុ​២២​ឆ្នាំ​ ត្រូវជា​បងប្អូន​ជីដូនមួយ​បាន​ប្រាប់​ថា​ ឈ្មោះ​ ផាំង​ គា​ម​ មាន​ជំងឺសរសៃប្រសាទ​ជា​យូរ​ឆ្នាំ​មក​ហើយ​។​

​តាម​ការ​ត្រួតពិនិត្យ​សព​បាន​បញ្ជាក់​ថា ​លើ​ខ្លួនប្រាណ​សាកសព​ ឃើញ​មាន​ស្នាម​ជាំ​ខ្មៅ​នៅ​ផ្នែក​បំពង​ក​ក្រ​វ៉ា​តម​ក​ក្រោម​ទងត្រចៀក​ស្តាំ​គំនួ​ច​នៅ​ក្រោម​ចង្កា​ ។​ ដូច្នេះ​ការ​ស្លាប់​របស់​ឈ្មោះ​ ផាំង​ គា​ម​ គឺ​ពិតជា​បាន​ចង​​ក​ធ្វើ​អត្តឃាត​ខ្លួនឯង​ពិតមែន​មិន​ជាប់​ពាក់ព័ន្ធ​អំពើ​ឃាតកម្ម​ទេ​ ៕

មតិយោបល់