ព័ត៌មានជាតិ

រថយន្តស៊ីទែនដឹកទឹកស្រោចផ្លូវ បើកថយក្រោយបុកកិនម៉ូតូបណ្តាលឲ្យម្នាក់ភ្លាមៗ

កំពង់ស្ពឺ: នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១០និង៣៤នាទី នៅចំណុចផ្លូវលំ លេខ១៤២ ស្ថិតក្នុងភូមិរស្មី ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តសុីទែនដឹកទឹកស្រោចផ្លូវ អាយ៉ែថយក្រោយបុកកិនម៉ូតូបណ្តាលឲ្យស្លាប់មនុស្ស០១នាក់។

មុនពេលកើតហេតុមានរថយន្ត របស់ក្រុមស្ថាបនាផ្លូវថ្នល់០១គ្រឿងម៉ាកហុីណូ ពណ៍សរ ពាក់ស្លាកលេខ ភ្នំពេញ 3E-2250 បើកបរដោយជនពុំទាន់ស្គាល់អត្តសញ្ញាណ (គេចខ្លួនក្រោយកើតហេតុ) និងម៉ូតូ០១គ្រឿងម៉ាកហុងដាវ៉េវអាល់ហ្វា ពណ៍ក្រហម ពាក់ស្លាកលេខ ព្រៃវែង 1T-8591បើកបរដោយឈ្មោះ ឡោម ចន្ដា ភេទស្រី អាយុ៣០ឆ្នាំ ឌុបក្មួយឈ្មោះ សៀក ករុណា ភេទស្រី អាយុ០៧ឆ្នាំ ទាំង០២នាក់រស់នៅភូមិអូរផ្តៅ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្នុងទិសដៅស្របទិសគ្នាពីកើតទៅលិច (រថយន្តបើកពីមុខម៉ូតូ) លុះដល់ចំណុចកើតហេតុស្រាប់តែរថយន្តបានឈប់រួចអាយ៉ែថយក្រោយ ភ្លាមនោះម៉ូតូគេចមិនរួច បណ្ដាលឲ្យរថយន្តបុកម៉ូតូកិនមនុស្សស្លាប់០១(ឡោម ចន្ដា) រីឯអ្នករួមដំណើរលើម៉ូតូឈ្មោះ សៀក ករុណា ពុំមានរងរបួសទេ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍ចុះធ្វើការត្រួតពិនិត្យកន្លែងកើតហេតុ និងបានប្រគល់សាកសពជនរងគ្រោះឲ្យសាច់ញាតិយកទៅធ្វើបុណ្យ តាមប្រពៃណី ព្រមទាំងចាប់យកវត្ថុតាងទាំង០២ មករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកឱរ៉ាល់ កសាងសំណុំរឿងអនុវត្តតាមនិតិវិធី ៕

 

មតិយោបល់