ព័ត៌មានជាតិ

បុរសម្នាក់មានជំងឺប្រសៃប្រសាទ ចង.កសម្លាប់ខ្លួន នៅស្រុកកៀនស្វាយ

កណ្ដាលៈ នៅថ្ងៃព្រហស្បតិ៍ ៣រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោងប្រហែល ៧និង០៣នាទី
មានករណីអត្តឃាត(ចងកសម្លាប់ខ្លួន) នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅភូមិស្រែអំពិល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ថោង នី ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិឃុំកើតឃុំកើតហេតុ។

វត្ថុតាង៖ ក្រម៉ា ពណ៌ខៀវក្រឡាការ៉ូលាយស្វាយស ប្រវែង ១.២០ម៉ែត្រ។

សភាពរឿងហេតុ៖ តាមការបំភ្លឺ របស់ឈ្មោះ ឡេង ឈុំ ភេទស្រី អាយុ ៤៨ឆ្នាំ ដែលត្រូវជាប្រពន្ធរបស់ជនរងគ្រោះ បានបំភ្លឺប្រាប់សមត្ថកិច្ចថា ប្តីរបស់គាត់ជាមនុស្សមានបញ្ហាប្រសៃប្រសាទ ដោយពេទ្យអោយថ្នាំលេបជារៀងរាល់ថ្ងៃនិងហាមមិនអោយគាត់ផឹកស្រា តែចាប់តាំងពីដើមខែតុលាឆ្នាំ២០២០មក ជនរងគ្រោះតែងតែផឹកស្រាស្រវឹង ពេលមកដល់ផ្ទះរករឿងប្រពន្ធស្ទើរតែរាល់ថ្ងៃ លុះដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៦ នឹង៥០នាទីឈ្មោះ សេក រត័្នណា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិឃុំជាមួយ (ត្រូវជាប្អូនថ្លៃជនរងគ្រោះ) បានមកសួរប្រពន្ធជនរងគ្រោះថា ប្តីបងទៅណាហើយ ពេលនោះប្រពន្ធជនរងគ្រោះបានប្រាប់ថា គាត់សម្រាកនៅផ្ទះ បន្ទាប់មកប្អូនថ្លៃជនរងគ្រោះក៏បានដើរសំដៅទៅផ្ទះជនរងគ្រោះ ស្រែកហៅជនរងគ្រោះ តែគ្មានអ្នកឆ្លើយ ក៏បើកទ្វារចូលទៅក្នុងផ្ទះ ស្រាប់តែប្រទះឃើញជនរងគ្រោះចងកនឹងក្រម៉ាស្លាប់បាត់ទៅហើយ ភ្លាមនោះប្អូនថ្លៃជនរងគ្រោះបានស្រែកហៅ បងប្អូនអោយមកជួយ នឹងបានរាយការណ៍ជូនសម្ថកិច្ច។

ក្រោយទទួលបានព័ត៌មាន នគរបាលប៉ុស្តិ៍ឈើទាល បានចុះដល់កន្លែងកើតហេតុដោយសហការជាមួយកម្លាំងជំនាញកោសល្យវិច័យស្រុកកៀនស្វាយ គ្រូពេទ្យមណ្ឌលសុខភាពឃុំឈើទាល ក្រុមប្រឹក្សាឃុំ មេភូមិ ធ្វើការពិនិត្យលើជនគ្រោះ។

ក្រោយពីក្រុមការងារពិនិត្យរួចឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារ ចងកសម្លាប់ខ្លួន សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់