ព័ត៌មានជាតិ

វ៉ាជែងមិនប្រយ័ត្ន បណ្តាលឲ្យរថយន្ត lexus 570 ប៉ះគ្នាជាមួយរថយន្ត lexus 300 រងការខូចខាតដូចគ្នា

ភ្នំពេញៈ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១២និង០០នាទីយប់ មានករណីរថយន្តស៊េរីទំនើប២គ្រឿងបុកគ្នា បណ្តាលឲ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ដំណើររឿង៖ នៅមុនកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្ត lexus rx300 មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AN-0310 ទិសដៅពីកើតទៅលិច លុះបើកបរមកដល់ចំណុចកើតហេតុ បានវ៉ាជែងរថយន្ត lexus lx 570 មួយគ្រឿងទៀត ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2K-9229 មានទិសដៅស្របគ្នា ត្រូវរថយន្ត lexus 570 បុកបណ្ដាលឲ្យរថយន្ត lexus 330 រេចង្កូតកាត់ទទឹងផ្លូវនៅមុខរថយន្ត lexus 570 ជាប់ជាទៅមុខលែងរួចរងការខូចខាតទាំងសងខាងយ៉ាងដំណំ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចចុះទៅដល់ទីតាំងខាងលើ បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកវាស់វែង យករថយន្តទាំង២គ្រឿង ទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការរាជធានីភ្នំពេញ ដើម្បីឲ្យភាគីទាំងសងខាងធ្វើការដោះស្រាយគ្នា តាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់