តាកែវៈ ចម្ការកញ្ឆាចំនួន៥២ទីតាំង ស្មើនឹង ១៨,២៩២ដើមក្នុងខេត្តតាកែវ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះជាច្រើននាក់ ស្រាវជ្រាវឈានទៅដល់ការចុះបង្ក្រាប និងដុតកម្ទេចចោលជាបន្តបន្ទាប់ រួមទាំងមានការឃាត់ខ្លួនម្ចាស់ដំណាំខុសច្បាប់ខាងលើ យកមកផ្តន្ទាទោសតាមច្បាប់ផងដែរ។


ការបង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧។ ក្នុងនោះមានការដឹកនាំបញ្ជាដោយលោកឧត្តមសេនីយ៍ត្រី សូ ភី ស្នងការរងទទួលការងារព្រំដែន លោកវរសេនីយ៍ឯក ឡាយ ណារិទ្ធ ស្នងការរងប្រឆាំងបទល្មើស លោក ស៊ុត ខុន អភិបាលស្រុកគិរីវង់ លោកវរសេនីយ៍ត្រី ម៉ាក់ សេរី វឌ្ឍនា នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត លោកវរសេនីយ៍ទោ យុគ សារ៉ាត់ អធិការ នគរបាលស្រុក លោកមេបញ្ជាការសឹករងស្រុក លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក នឹងយោធាការព្រំដែន៣០១ លោកអធិការរងទទួលកិច្ចការប៉ុស្តិ លោកអធិការរងទទួលការងារសន្តិសុខ លោកនាយផ្នែក,នាយរងផ្នែកទាំងមន្រ្តីតាមផ្នែកនីមួយៗ និងសហការជាមួយប៉ុស្តិ៍រដ្ឋបាលទាំង១២ សរុបកម្លាំងទាំងអស់១៦២នាក់។


ក្នុងនោះសមត្ថកិច្ចបានចែកជា៣គោលដៅ បានចុះបង្រ្កាបដក និងដុតបំផ្លាញដំណាំកញ្ឆាខុសច្បាប់មានចំនួន៥២ទីតាំង ស្មើនឹង ១៨,២៩២ដើម មានអាំងស្តុបទឹកប្រស់ចំនួន១៦អាងទឹក ស្ថិតក្នុងចំណុចដុបកំរ៉ែង , ដុបទឹកត្របែក ស្ថិតក្នុងភូមិពោធិ៍រោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ វិធានការបន្ត។


ទន្ទឹមនឹងនោះ កម្លាំងជំនាញយើងកំពុងស្វែងរកម្ចាស់អ្នក ដាំដំណាំកញ្ឆា ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ផងដែរ៕

https://youtu.be/qn9rst6usXg
មតិយោបល់